ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ចាប់​ហ្គេ​ម​បា.ញ់​ត្រី ប៉ូលិស​ភ្ញាក់​ព្រើត​ឃើញ អ៊ុំ គ​ន្ធា កំពុង​លេង​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ នេះ​សមត្ថកិច្ច​គណៈ​បញ្ជាការ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​បង្ក្រាប​ទីតាំង​Game​បាញ់​ត្រី​លួចលាក់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។  តាម​ប្រភព​បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ នេះ​សមត្ថកិច្ច​គណៈ​បញ្ជាការ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​បង្ក្រាប​ទីតាំង​Game​បាញ់​ត្រី​លួចលាក់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

 តាម​ប្រភព​បានឱ្យ​ដឹង​ថា ប្រតិបត្តិ​ការណ៍​ចុះ​បង្ក្រាប​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ដឹកនាំ​ក្រុម​សមត្ថកិច្ច​គណៈ​បញ្ជាការ​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​បង្ក្រាប​ដល់​ទី​តាំង​ខាងលើ​ដែល​ជា​កន្លែង​លួច​បើក Game បាញ់​ត្រី​លួចលាក់​ជា​យូរ​មក​ហើយ ។ ក្នុង​ការ​បង្ក្រាប​​នោះ​ផង​ដែរ​សមត្ថកិច្ច​បាន​ដកហូត​នៅ​ទូ​បាញ់​ត្រី​ចំនួន​២ និង​ឃាត់ខ្លួន​បុរស​ម្នាក់ និង​ស្ត្រី​២​​នាក់​ដែល​ក្នុង​ចំណោម​ស្ត្រី​២​នាក់​នោះ​មាន​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​តារាចម្រៀង​ជើង​ចាស់​ឈ្មោះ អ៊ុំ គ​ន្ធា ។ រីឯ​ម្ចាស់ផ្ទះ​លួច​បង្កប់​Game​បាញ់​ត្រី​លួចលាក់​ខាងលើ​ឈ្មោះ ទឹ​ន យូ​ឡង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ទីតាំង​លួច​បង្កប់​Game​បាញ់​ត្រីខាងលើ​នោះ​ផង​ដែរ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​លួច​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។

តាម​ប្រភព​បន្ត​ថា សមត្ថកិច្ច​បាន​រឹបអូស​យក​ទូ​Game​បាញ់​ត្រី​ខាងលើ​យក​ទៅ​កម្ទេច​ចោល ចំណែកឯ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​រួម​នឹង​តារាចម្រៀង​ជើង​ចាស់​ឈ្មោះ អ៊ុំ គ​ន្ធា ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​អង្វរ​កុំឱ្យ​បញ្ជូន​នាង​ទៅ​អធិការដ្ឋាន​អី តែ​ត្រូវ​បាន​សមត្ថកិច្ច​ប​ញ្ជួ​ន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំងអស់​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ