ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Everton បណ្តេញ​អ្នកចាត់ការ Ronald Koeman ចេញ ក្រោយ​ពី​ចាញ់​ក្រុម​កាំភ្លើង​ធំ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លឹ​ប Everton លោក Ronald Koeman ត្រូវ​បាន​បណ្តេញចេញ​បន្ទាប់​ពី​ចាញ់…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លឹ​ប Everton លោក Ronald Koeman ត្រូវ​បាន​បណ្តេញចេញ​បន្ទាប់​ពី​ចាញ់ Arsenal កាលពី​ថ្ងៃអាទិត្យ​ជាមួយនឹង​លទ្ធផល ៥​ទល់​នឹង​២ ដែល​ធ្វើ​ឲ្យ Everton ធ្លាក់​ក្របខ័ណ្ឌ Premier League ។

Everton បាន​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​កាលពី​ម្សិលមិញ ថា​ខ្លួន​បាន​បញ្ឈប់​អ្នកចាត់ការ Ronald Koeman ហើយ ក្រោយ​ពី​ដឹកនាំ​មិន​បាន​ល្អ​នៅ​ដើមរដូវ​កាល ។

ក្លឹ​ប​ស្ករ​គ្រាប់​បាន​សរសេរ​ថា ៖ “​ពិតជា​សម្តែង​ការ​ដឹងគុណ​ចំពោះ​លោក Ronald ដែល​បាន​បម្រើ​ក្លឹ​ប​អស់​រយៈពេល​១៦​ខែ​មកនេះ ។​”

នៅ​ក្នុង​សារ​ពេញ​បាន​សរសេរ​ថា ៖ “Everton សូម​បញ្ជាក់​ថា​លោក Ronald Koeman បាន​ចាក​ចេញពី​ក្លឹ​ប​ហើយ ។ ម្ចាស់​ក្លឹ​ប Bill Kenwright រួម​ជាមួយនឹង​ម្ចាស់​ភាគហ៊ុន Farhad Moshiri និង​ថ្នាក់ដឹកនាំ​ផ្សេង​ប្រចាំ​ក្លឹ​ប សូម​ថ្លែងអំណរគុណ​ដល់​លោក Ronald ដែល​បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​នៅ​ក្នុង​ក្លឹ​ប​អស់​រយៈពេល​១៦​ខែ​មកនេះ ដោយ​ជួយ​ឲ្យ​ក្លឹ​ប​ឈរ​នៅ​លំដាប់​ទី​៧​កាលពី​រដូវ​កាល​មុន ។​”

គួរ​បញ្ជាក់​ថា អ្នក​ដែល​ត្រូវ​មក​កាន់​តំណែង​របស់ Ronald ជា​បណ្តោះអាសន្ន​គឺ​លោក David Unsworth ដែល​ជា​អតីត​ខ្សែការពារ​របស់ Everton និង​ធ្លាប់​ជា​អ្នកចាត់ការ​ក្លឹ​ប Everton កាលពី​ឆ្នាំ​២០១៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ