ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់ តែបើបណ្តោយគាត់​អាចបំពុល​​​ទៅវិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់ ដែល​បាន​តាំង​ខ្លួនឯង​ជា​ព្រះបាទ​ធម្មិក ប្រចាំ​ទិស​ខាងកើត សូ​រិ​យ រស្មី នោះ ត្រូវ​បាន​កម្លាំ​ង​មាន​សម្ថ​កិច្ច​ខណ្ឌដូនពេញ​​​ឃាត់ខ្លួន ខណៈ​​​រូបគេ​បាន​យក​ខិតប័ណ្ណ​…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់ ដែល​បាន​តាំង​ខ្លួនឯង​ជា​ព្រះបាទ​ធម្មិក ប្រចាំ​ទិស​ខាងកើត សូ​រិ​យ រស្មី នោះ ត្រូវ​បាន​កម្លាំ​ង​មាន​សម្ថ​កិច្ច​ខណ្ឌដូនពេញ​​​ឃាត់ខ្លួន ខណៈ​​​រូបគេ​បាន​យក​ខិតប័ណ្ណ​ រាប់រយ​សន្លឹក​ដើរ​ចែក​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​ពេញ​ផ្សារ​ថ្មី ​បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​ ទៅ​ដល់​កម្លាំង​មាន​សមត្ថ​​កិច្ច​ក្នុង​មូលដ្ឋាន​យ៉ាង​ខ្លាំង​ ។​ ការ​ចាប់​ឃាត់​ខ្លួន​​​ធ្វើ​ឡើង ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣  តុលា នៅ​ក្នុង​បរិ​វេណ​​ផ្សារ​ធំ​ថ្មី ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ​។

តាម​ប្រភព​​​ឱ្យ​ដឹង​ថា បុរស​​​ឃាត់ខ្លួន​មានឈ្មោះ ផុ​ន កុ​ល​ចំរើន អាយុ២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ព្រាវ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង​ ។ ​ប្រភព​ដដែល​​​បន្ត​​ថា ពេល​ដែល​​កម្លាំង​មាន​សមត្ថកិច្ច​​ចុះ​មក​​​ឃាត់ខ្លួន​ ​រូបគេ​​​ប្រាប់​ថា «ខ្លួន​គឺជា​ព្រះបាទ​ធម្មិក ប្រចាំ​ទិស​ខាងកើត សូ​រិ​យរស្មី សូម​ប្រកាស​តាំង​តួអង្គ ដើម្បី​ប្រកួត​រិ​ទ្ធ​វិជ្ជា​ជាមួយ ធម្មិក ទាំង ៨​ទិស​» ​ទៅ​វិញ​។​

ក្រោយ​ពី​ការ​ចាប់​​ឃាត់ខ្លួន​បុរស​រូប​នោះ យក​មក​ធ្វើការ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង ដោយ​​និយាយ​បែប​រវើរវាយ​ស្តាប់​គ្នា​មិន​បាន​នោះ ទើប​រូប​លោក​ធ្វើការ​រាយការណ៍​ទៅ​ថ្នាក់លើ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​មាន​មន្ត្រី​នគរបាល​ជំនាញ​ផ្នែក​សន្តិសុខ​ចុះ​មក​សួរនាំ​បន្ថែម​ទៀត​ផង​ដែរ តែ​ចម្លើយ​របស់​គេ ​ហាក់បីដូចជា​មិន​បានការ​ដដែល​ ។

លុះដល់​ល្ងាច​ថ្ងៃ​ដដែល កម្លាំង​​មាន​សម្ថ​កិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ ​រក​សាច់ញាតិ​​ឱ្យ​ម​ក​ទទួល​យក​ទៅ​វិញ​ ដោយ​មាន​បុរស​ម្នាក់​ត្រូវ​ជា​ពូ​បាន​ប្រាប់​​​ថា «​បុរស​រូប​នេះ​ជា​ក្មួយ​ប្រុស​​​គាត់ ហើយ​រូបគេ​មាន​សតិ​មិន​គ្រប់​នោះ​ទេ​» ​ទើប​អនុញ្ញាតិ​អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

អត្ថបទសរសេរ ដោយ