ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ថា ចាប់​បាន​ឈើ​ប្រគល់​ឲ្យ​ឈ្មួញ​អស់ ដូច​ជា​មិន​ជឿ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​៥​ដុំ​ធំ​ៗ ប្រវែង​ជាង​២​ម៉ែត្រ ដែល​កម្មករ​ជា​ច្រើន​នាក់ បាន​លួច​ឆ្លង​ដែន​ខុសច្បាប់ ទៅ​ស៊ីឈ្នួល​កាប់​ឲ្យ​ឈ្មួញ​ខ្មែរ នៅ​ក្នុង​ទឹកដី​ថៃ លុះ​នាំ​គ្នា​ជញ្ជូន​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ…

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​៥​ដុំ​ធំ​ៗ ប្រវែង​ជាង​២​ម៉ែត្រ ដែល​កម្មករ​ជា​ច្រើន​នាក់ បាន​លួច​ឆ្លង​ដែន​ខុសច្បាប់ ទៅ​ស៊ីឈ្នួល​កាប់​ឲ្យ​ឈ្មួញ​ខ្មែរ នៅ​ក្នុង​ទឹកដី​ថៃ លុះ​នាំ​គ្នា​ជញ្ជូន​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ ត្រូវ​ទាហាន​ព្រំដែន​ស្ទាក់​ចាប់​បាន ស្រាប់តែ​មេព្រៃ​ប្រគល់​ឈើជូន​ឈ្មួញ​ទៅ​វិញ​បាត់​ស្រមោល ។ តែ​ខាង​មេព្រៃ​បាន​ប្រាប់​ថា ឈើ​ទាំងនោះ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ស្នាក់​ការ រង់ចាំ​បញ្ជូន​ទៅ​ថ្នាក់លើ ។
ហេតុការណ៍ កើតឡើង​កាលពី​រសៀល ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​បង្គោល​សីមា​លេខ​៦៥ ក្នុង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ក្រុម​កម្មករ​រកស៊ី​លី​សែង​ឈើ​ឲ្យ​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់ ឈ្មោះ រិ​ទ្ធិ រស់នៅ​ក្នុង​ក្រុងប៉ៃលិន លុះ​ពេល​ឃើញ​មន្ត្រី​យោធា ក៏​នាំ​គ្នា​បោះ​ឈើ​ធ្នង់​ចំនួន​៥​ដុំ​ធំ​ៗ ប្រវែង​ជាង​២​ម៉ែត្រ​ចោល​ក្នុង​គុម្ព​ពោត ហើយ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយមក​គេ​រាយការណ៍​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ចុះ​ទៅ​ត្រួតពិនិត្យ និង​យក​ឈើ​ទាំងនោះ​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ ។ ប្រភព​បន្ត​ទៀត​ថា ប៉ុន្តែ​មិនដឹង​ជា​ខាង​រដ្ឋបាល​ព្រៃឈើ ត្រូវ​គ្នា​ជាមួយ​ឈ្មួញ ឬ​យ៉ាងណា​នោះ​ទេ បានជា​ប្រគល់​ឈើ​ទាំង​អស់នោះ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​វិញ​អស់រលីង ដោយ​មិនឃើញ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​បន្ទាយ ឬ​បញ្ជូន​ទៅ​ថ្នាក់លើ​នោះ​ឡើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក អ៊ុំ ណូ​ន នាយ​នគរបាល​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ទៅ​បង្ក្រាប​ចាប់​ឈើ​ខុសច្បាប់​នេះ ខាង​លោក​បាន​បញ្ជូន​នគរបាល​ចំនួន​៥​នាក់​ឲ្យ​ចូលរួម​ជាមួយ​មន្ត្រី រដ្ឋបាល​ព្រៃឈើ ហើយ​ខាង​លោក​ក៏​បាន​ប្រគល់​ឈើ​ទាំងនោះ​ទៅ​មេព្រៃ​អស់ហើយ ខាង​លោក​មិនដឹង​ជា​គេ​យក​ទៅ​ណា​នោះ​ទេ បើ​ចង់​ដឹង​ច្បាស់​ទាក់ទង​ទៅ​លើ​បន្ត​ទៀត ។

ចំណែក​លោក អោម វី​រៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​វិញ ខាង​ភ្នាក់ងារ​យើង​មិន​អាច​ទាក់ទង​បំភ្លឺ​បាន​ទេ ខណ​:​ទូរស័ព្ទ​ខ​ល​ចូល​ជា​ច្រើន​លើក​ច្រើន​សារ គ្មាន​អ្នក​ទទួល​នោះ ។ រហូត​ដល់​ក្រោយមក ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក មិន រ៉ា​វុ​ធ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ខាង​លោក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ហើយ​ឃើញ​ឈើ​ធ្នង់​ចំនួន​៥​ដុំ រួច​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​កន្លែង​ស្នាក់​ការ​នៅឡើយ​ទេ មិន​ទាន់​បាន​បញ្ជូន​ទៅ​ខាង​ណា​ឡើយ រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ​ទើប​ចាត់ការ​បន្ត  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ