ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាល​ខណ្ឌដូនពេញ​ហៅ​ចៅសង្កាត់​អសកម្ម​មក​ស្រោច​ទឹក​ចេញ​ម្តង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាល់ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ​បណ្តាល​ឱ្យ​មានទឹក​លិច​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ​គឺ​មិន​ដែល​ឃើញ​វត្តមាន​ចៅសង្កាត់ឬក្រុមការងារ​សង្កាត់​ចុះ​ពិនិត្យ​មើល​តាម​មាត់​អណ្តូង​លូ ឬ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឡើយ រួម​ទាំង​បញ្ហា​អគ្គិភ័យ និង​បទល្មើស​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ ។ លោក សុខ ពេញ​វុ​ទ្ធ…

រាជធានី​ភ្នំពេញ ៖ រាល់ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ​បណ្តាល​ឱ្យ​មានទឹក​លិច​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ​គឺ​មិន​ដែល​ឃើញ​វត្តមាន​ចៅសង្កាត់ឬក្រុមការងារ​សង្កាត់​ចុះ​ពិនិត្យ​មើល​តាម​មាត់​អណ្តូង​លូ ឬ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឡើយ រួម​ទាំង​បញ្ហា​អគ្គិភ័យ និង​បទល្មើស​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ ។

លោក សុខ ពេញ​វុ​ទ្ធ អភិបាល​ខណ្ឌដូនពេញ​បាន​ថ្លែង​បែប​នេះ​កាល​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​សាលា​ខណ្ឌដូនពេញ​ក្នុង​កិច្ចប្រជុំ​ដើម្បី​ត្រៀម​ការពារ​សន្តិសុខសណ្តាប់​ធ្នាប់​សាធារណៈ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ និង​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ អ៊ុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ​ចាប់ពី​ថ្ងៃ​ទី​២-៣-៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ។

   

លោក សុខ ពេញ​វុ​ទ្ធ បាន​ផ្តោត​សំខាន់​ទៅ​លើ​សង្កាត់​ទាំង​៥(​គឺ​ចៅសង្កាត់​មក​គណបក្ស​CPP​ចំនួន​០១ និង​ចៅសង្កាត់​មក​ពី​CNRP​ចំនួន​០៤) ក្នុង​ចំណោម​សង្កាត់​ទាំង​១១​ដែល​ជា​មូលដ្ឋាន​សំបូរ​ទៅ​ដោយ​រមណី​ដ្ឋា​ន ទីធ្លា​សួនច្បារ​សាធារណៈ និង​សំបូរ​ទៅ​ដោយ​បទល្មើស​ផ្សេង​ៗ​ក្នុង​នោះ​រួម​មាន សង្កាត់​ផ្សារ​កណ្តាល​ទី​១, សង្កាត់​ជ័យ​ជំនះ​, សង្កាត់​ស្រះ​ចក និង​សង្កាត់​ចតុមុខ និង​ប៉ុស្តិ៍​ទាំង​៥ ដែល​ជា​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់​បម្រើ​ប្រជាពលរដ្ឋ ។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក​អភិបាល​ខណ្ឌដូនពេញ​បាន​ស្នើ សូម​ឱ្យ​យកចិត្តទុកដាក់​បម្រើ​ប្រជា​ពល​​រដ្ឋ​មិន​ថា​ការងារ​អនាម័យ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ឬ​បញ្ហា​បទល្មើស​ផ្សេង​ៗ កុំ​ធ្វើខ្លួន​​ជា​ប្រជាពលរដ្ឋ​មិន​ខ្វល់​ពី​សុខទុក្ខ​អ្នក​ដទៃ​ព្រោះ​អី​ខ្លួន​គឺជា​ចៅសង្កាត់ ។ ជា​ពិសេស​ត្រូវ​អនុ​វត្តន៍​​ការងារ​រដ្ឋបាល​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​លក្ខន្តិក​មន្ត្រីរាជការ​ស៊ី​វិល ព្រមទាំង​ត្រូវ​រាយ​កាណ៍​ជូន​​រដ្ឋបាល​ខណ្ឌដូនពេញ​តាម​ឋានានុក្រម​រាល់ពេល​មាន​ករណី​ផ្សេង​ៗ​កើតឡើង​ក្នុង​មូលដ្ឋាន​របស់​​ខ្លួន ។

លោក សុខ ពេញ​វុ​ទ្ធ សង្ឃឹមថា លោក លោកស្រី ចៅសង្កាត់​ទាំងនោះ​នឹង​កែរ​ប្រែ​ឥរិយា​បទ ព្រមទាំង​ខិតខំ​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ដូចដែល​ការ​សន្យា​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​កំឡុង​ពេល​ឃោសនា​រក​សម្លេង​ឆ្នោត​នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ