ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មួយ​គ្រឿង​ពន្លះ​គោមួយ​ក្បាល​កណ្ដាលផ្លូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​បញ្ញើ​ឆាប់រហ័ស​មួយ​គ្រឿង ទើបនឹង​យក​អីវ៉ាន់​បញ្ញើ​មក​ពី​ខេត្ត បើក​លឿន​ពេក​ជ្រុល​ទៅ​បុក​សត្វ​គោ​ដើរ​តាម​ផ្លូវ បណ្តាល​ឲ្យ​គោមួយ​ក្បាល​ប្លោង​ជិត​១០​ម៉ែត្រ​ងាប់​ភ្លាម​ៗ ចំណែក​រថយន្ត​ក្រឡាប់​នៅ​លើ​សួនច្បារ​ពុះ​ចែកផ្លូវ ធ្វើ​ឲ្យ​អ្នក​បើករថយន្ត​រង​របួស​ថ្លោះ​ចង្កេះ និង​ម្នាក់​ទៀត​រង​របួសស្រាល កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៤០​នាទី​ទាប​ភ្លឺ…

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​បញ្ញើ​ឆាប់រហ័ស​មួយ​គ្រឿង ទើបនឹង​យក​អីវ៉ាន់​បញ្ញើ​មក​ពី​ខេត្ត បើក​លឿន​ពេក​ជ្រុល​ទៅ​បុក​សត្វ​គោ​ដើរ​តាម​ផ្លូវ បណ្តាល​ឲ្យ​គោមួយ​ក្បាល​ប្លោង​ជិត​១០​ម៉ែត្រ​ងាប់​ភ្លាម​ៗ ចំណែក​រថយន្ត​ក្រឡាប់​នៅ​លើ​សួនច្បារ​ពុះ​ចែកផ្លូវ ធ្វើ​ឲ្យ​អ្នក​បើករថយន្ត​រង​របួស​ថ្លោះ​ចង្កេះ និង​ម្នាក់​ទៀត​រង​របួសស្រាល កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៤០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាង​មុខ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​គោ​ចំនួន​បី​ក្បាល​ខ្លះ​ឈរ​នៅ​ចំ​កណ្តាលផ្លូវ ខ្លះ​ដើរ​តាម​ផ្លូវ ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៣៨០២ ជា​ប្រភេទ​រថយន្ត​ពីរ​តោន​កន្លះ​របស់​ក្រុមហ៊ុន​បញ្ញើ​ឆាប់រហ័ស បើកបរ​ដោយ​បុរស​ពីរ​នាក់ ទើបតែ​មក​ពី​យក​អីវ៉ាន់​បញ្ញើ​ចេញ​មក​ពី​ខេត្ត បំណង​បើក​ទៅ​ឃ្លាំង​នៅ​ម្តុំ​វត្ត​សំរោង​អន្តែត ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន មក​ដល់​ចំណុច​កើតហេតុ បើករថយន្ត​គេច​មិន​ទាន់​បាន​ជ្រុល​ទៅ​បុក​គោ​ញី​មួយ​ក្បាល​ដែល​ឈរ​នៅ​កណ្ដាលផ្លូវ​ប៉ើង​ជិត​១០​ម៉ែត្រ បណ្តាល​ឲ្យ​ដួល​ងាប់ ឬ​ឯ​រថយន្ត​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ទៅ​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ទៅ​លើ​សួនច្បារ​ពុះ​ចែកផ្លូវ ធ្វើ​ឲ្យ​បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ត​រង​របួស​ថ្លោះ​ចង្កេះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ក្លី​និក​ឯកជន ឬ​ឯ​បុរស​ម្នាក់​ទៀត​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ គោ និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ