ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចាណាស់! កំពុងតែជិះកង់ មកផ្តាច់ជីវិតគាត់យ៉ាងរន្ធត់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែង ដោយសារតែបុរសម្នាក់ទៀតជិៈម៉ូតូទាំងស្រវឹង បុកស្ត្រីរងគ្រោះយ៉ាងពេញទំហឹងខណៈស្ត្រីរងគ្រោះជិៈកង់បំរុងឆ្លងថ្នល់ ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង ៦និង៤៥នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវក្រាលកៅស៊ូក្នុងខេត្ត…

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែង ដោយសារតែបុរសម្នាក់ទៀតជិៈម៉ូតូទាំងស្រវឹង បុកស្ត្រីរងគ្រោះយ៉ាងពេញទំហឹងខណៈស្ត្រីរងគ្រោះជិៈកង់បំរុងឆ្លងថ្នល់ ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង ៦និង៤៥នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវក្រាលកៅស៊ូក្នុងខេត្ត ស្ថិតក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។

ស្ត្រីរងគ្រោះមានឈ្មោះ ម៉ប់ ឡាង អាយុ៤២ឆ្នាំ មានទីលំនៅភូមិទ្រាត្បូង ឃុំស្រែថ្មី  ចំណែកជនបង្កឈ្មោះ ចាន់ ថា អាយុជាង៣០ឆ្នាំ មានទីលំនៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានជិៈកង់តាមបណ្តោយផ្លូវ ពីលិចទៅកើត ពេលដល់ចំណុចកើតហេតុស្ត្រីរងគ្រោះបំណងឆ្លងផ្លូវ ស្រាប់តែត្រូវជនបង្កបើកម៉ូតូម៉ាកសេ ១២៥ ស្លាកលេខ ភ្នំពេញ១០-៨០៣៥ ពីលិចមកកើតក្នុងដំណើរច្រាស់ទិសគ្នា ហើយក៏បុកស្ត្រីរងគ្រោះយ៉ាងពេញទំហឹង និងអូសជាង១០ម៉ែត្រ បណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់នៅនឹងកន្លែង ចំណែកជនបង្កបានរងរបួសធ្ងន់ផងដែរ ។ គួរឲ្យរន្ធត់នោះគឺជនរងគ្រោះបានដាច់.ក ជា២កំណាត់ទៀតផង ហើយម៉ូតូខូចខាតបង្គួរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចទៅដល់ ហើយបានធ្វើការវាស់វែង ព្រមទាំងបញ្ជូនជនបង្កដែលរងរបួសទៅមន្ទីរពេទ្យ ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ដោយឡែកម៉ូតូ និងកង់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី  ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ