ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តេច​ក៏​សុខចិត្តជ្រើសផ្លូវ​​នេះ​បញ្ចប់វា​​ទៅ​​វិញ?

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​​ចង​.​ក​សម្លាប់​ខ្លួន​​​លើ​​ដើមឈើ​មួយ​កន្លែង ស្ថិត​នៅ​ខាងក្រោយ​យានដ្ឋាន​ជួសជុល​រថយន្ត​ ដែល​ជា​កន្លែង​ធ្វើការ​របស់​​ខ្លួន បង្ក​ការ​​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៣ តុលា ​​ក្នុង​ភូមិ​អណ្តូង​​ចេញ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​​ចង​.​ក​សម្លាប់​ខ្លួន​​​លើ​​ដើមឈើ​មួយ​កន្លែង ស្ថិត​នៅ​ខាងក្រោយ​យានដ្ឋាន​ជួសជុល​រថយន្ត​ ដែល​ជា​កន្លែង​ធ្វើការ​របស់​​ខ្លួន បង្ក​ការ​​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៣ តុលា ​​ក្នុង​ភូមិ​អណ្តូង​​ចេញ សង្កាត់​​អូរ​ចា ក្រុង​បាត់ដំបង ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ មានឈ្មោះ​អ៊ា​ន ភា​រ៉ាត់ អាយុ​២២​ឆ្នាំ ជា​ជាង​ជួសជុល​​រថយន្ត ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ប្រភព​បន្ត​ថា ក្រោយ​ពេល​កើត​ហេតុ ត្រូវ​បាន​ថៅកែ​យានដ្ឋាននេះ ​សម្រេច​កាត់​ខ្សែ​ទម្លាក់​សាកសព​​ចុះ​មក​ដី ដោយខ្លួនឯង និង​​បាន​​ជួល​រថយន្ត​សា​មុ​យ​ដឹក​សាកសព​ទៅ​កាន់​វត្ត​សាមគ្គី​រស្មី ហៅ​វត្ត​ទួល​ដូន​ប៉ុក ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចា​រួច​ហើយ ក្រោយមកទើប​រាយការណ៍​មក​​សមត្ថកិច្ច​ ។

ទាក់ទិន​ករណី​នេះ ត្រូវ​បាន​មិត្ត​រួមការ​ងារ​ឱ្យ​​ដឹងដែរ​​ថា ​​ជន​រង​គ្រោះ​​អាច​ចង​.​ក​ខ្លួនឯង​តាំងពី​​វេលា​ម៉ោង​៨​​យប់ឯណោះ​ គ្រាន់តែ​​គ្មាន​អ្នក​ចាប់អារម្មណ៍​ ។ លុះ​​នៅ​វេលា​១០​យប់​ថ្ងៃ​ដដែល ដោយសារ​អត់ឃើញជនរងគ្រោះ​នៅ​​ក្នុង​យានដ្ឋាន ទើប​​នាំ​គ្នា​ដើរ​រក ស្រាប់​តែ​​​ប្រទះ​ឃើញ​តែ​ម្តង ។

ប្រភព​ពី​មិត្ត​រួម​ការងារ​បន្តទៀត​​ថា ជន​រង​គ្រោះជា​មនុស្ស​មិនសូវ​ចេះ​​និយាយស្តីនោះ​​ទេ ទោះបី​ជា​មានរឿង​អ្វី​ក៏​​ដោយ ។ ប៉ុន្តែ​ត្រូវ​គេ​ដឹង​ថា គាត់​មាន​សង្សារ​​នៅ​ជិត​កន្លែង​កើត​ហេតុ ។ ហើយ​ករណី​ដែល​គាត់​សម្លាប់​ខ្លួនឯ​ង​​នេះ ក៏​អាច​​កើត​ចេញពី​វិបត្តិ​ស្នេហាផង​ដែរ​ ព្រោះ​ធ្លាប់​​ឮ​ថា អត់​មាន​លុយរៀប​ការ​នោះ​ទេ ។

យ៉ាងណា​ក៏​ដោយ មកទល់នៅ​ព្រឹកថ្ងៃទី២៤ តុលា នេះ សមត្ថកិច្ចជំនាញ​ ​កំពុង​ធ្វើការ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យលើ​​សាកសពនៅក្នុងវត្ត​ខាងលើ ។

អត្ថបទសរសេរ ដោយ