ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​អង្គុយ​មើល​ទូរទស្សន៍​ចោរ​ចូល​ប្លន់​ដល់​ក្នុងផ្ទះ​យក​លុយ​ជាង​១​ពាន់​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​កំពុង​តែ​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុងផ្ទះ​ដោយ​មិន​បាន​ចាក់​គន្លឹះទ្វារ ស្រាប់តែ​មាន​ចោរ​ពីរ​នាក់​ប្រដាប់​ដោយ​កូនកាំបិត​ចុង​ស្រួច​ចូល​ទៅ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​លុយ​អស់​ជាង​១,០០០​ដុល្លារ (​មួយ​ពាន់​ដុល្លារ​) បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្ទះ​លេខ​៦៨…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​កំពុង​តែ​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុងផ្ទះ​ដោយ​មិន​បាន​ចាក់​គន្លឹះទ្វារ ស្រាប់តែ​មាន​ចោរ​ពីរ​នាក់​ប្រដាប់​ដោយ​កូនកាំបិត​ចុង​ស្រួច​ចូល​ទៅ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​លុយ​អស់​ជាង​១,០០០​ដុល្លារ (​មួយ​ពាន់​ដុល្លារ​) បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្ទះ​លេខ​៦៨ ភូមិ​៣ ក្រុម​៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ ស៊ុន ថា ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​កន្លែង​កើតហេតុ មាន​ប្តី​ជា​សន្តិសុខ​ឯកជន បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់ និង​ចៅប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ​កំពុង​តែ​អង្គុយ​មើល​ទូរ​ទ​ស្ស៍​នៅ​ក្នុងផ្ទះ​តែ​ពីរ​នាក់ ។ លុះដល់​វេលា​កើតហេតុ ចៅប្រុស​របស់​គាត់​ក៏​បាន​ដេក​លក់ ហើយ​ទ្វារផ្ទះ​មិន​បាន​ចាក់​គន្លឹះ ស្រាប់តែ​មាន​ចោរ​ពីរ​នាក់​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ ដោយ​មាន​ន​កាន់​រូបថត​កូនប្រុស​របស់​ស្ត្រី​រង​គ្រោះ​ដែល​បាន​ជាប់​ពន្ធនាគារ​ជាង​បួន​ខែ​មក​ហើយ ពី​បទ​លួច​ម៉ូតូ យក​ទៅ​ឲ្យ​ស្ត្រី​រង​គ្រោះ​មើល ហើយ​សួរ​ទៅ​ស្ត្រី​រង​គ្រោះ​ថា មាន​ស្គាល់​មនុស្ស​ក្នុង​រូប​នេះ​អត់ ពេល​នោះ​ស្ត្រី​រង​គ្រោះ​ក៏​ឆ្លើយ​ទៅ​វិញ​ថា​ស្គាល់ តើ​ក្មួយ​មានការ​អី​ដែរ ។ ស្រប​ពេល​នោះ ចោរ​ម្នាក់​បាន​ដក​កូនកាំបិត​ចុង​ស្រួច​មួយ​ដើម យក​ទៅ​ភ្ជង់​.​ក​ស្ត្រី​រង​គ្រោះ ហើយ​សួរ​ស្ត្រី​រង​គ្រោះ​ថា មាន​លុយ​អត់ ខ្ញុំ​សុំ​លុយ​ខ្លះ​យក​ជិះឡាន​ទៅ​សៀមរាប ស្ត្រី​រង​គ្រោះ​ក៏​ឆ្លើយ​ទៅ​វិញ​ថា គាត់​គ្មាន​លុយ​ទេ រាល់ថ្ងៃ​គាត់​រស់​ដោយសារ​គេ​ទេ ចំណែក​លុយកាក់​ប្តី​របស់​គាត់​ជា​អ្នក​ទុកដាក់​ទាំងអស់ ។ ពេល​នោះ​ជនសង្ស័យ​ម្នាក់​ក៏​បាន​រើ​កកាយ​ខោអាវ​ដែល​ដាក់​នៅ​ក្នុង​ទូ​ទាញ​ទំលាក់​មក​ដី​រាយ​ប៉ាយ​ពេញ​ផ្ទះ និង​ឡើង​ទៅ​លើ​ជាន់​ឡៅតឿ​រុះរើ​វ៉ា​លី និង​របស់របរ​ផ្សេង​ៗ​ទៀត បន្ទាប់​មក​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ទំនាក់ទំនង​ហៅ​ប្តី​របស់​គាត់​ឲ្យ​មក​ផ្ទះ ពេល​ដែល​ប្តី​របស់​មក​ដល់​ផ្ទះ ទើប​ដឹង​ថា​បាត់​លុយ​ខ្មែរ​អស់​ចំនួន​៨០​ម៉ឺន​រៀល និង​លុយ​ដុល្លារ​ចំនួន​១,០០០​ដុល្លារ រួច​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​ជួយ​អន្តរាគមន៍ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​បាន​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣ ធ្វើការ​សួរនាំ និង​ដាក់​ពាក្យបណ្ដឹង​ដើម្បី​វែកមុខ​ចោរ​យក​មក​ដាក់ទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ