ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​គួរ​ឱ្យ​រន្ធត់​ណាស់ កិន​បែកក្បាល​ស្លា.ប់​ភ្លាម​ៗ​តែ​ម្តង

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ ក្រោយ​ជួប​ហេតុ​ការ​ណ៏​រថយន្ត​កែ​ច្នៃ​ក្រឡាប់​សង្កត់ពីលើ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ពេល ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ ក្រោយ​ជួប​ហេតុ​ការ​ណ៏​រថយន្ត​កែ​ច្នៃ​ក្រឡាប់​សង្កត់ពីលើ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ពេល ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ប៉ោ​ដើម​ស្វាយ ភូមិ​អូរ​ច្រា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។

ជន​រង​គ្រោះ​មានឈ្មោះ ភិន រ៉ៃ​យ៉ា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទូល​អំពិល ឃុំ​ទូល​អំ​ពិស ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ខាងលើ​នេះ​បណ្តាល​មក​ពី​រថយន្ត​កែ​ច្នៃរ​អិស​ធ្លាក់​​ចេញពី​ផ្លូវ​ធ្វើ​ឲ្យ​កិន​អ្នកបើកបរ​ស្លាប់​ភ្លាម​ៗ ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បែប​​នេះ​ត្រូវ​បាន​នគរបាល​បញ្ជាក់​ថា ជន​រង​គ្រោះ​ទើប​រៀន​បើកបរ​មិន​ទាន់​ចេះ​ស្ទាត់ ហើយ​ផ្លូវ​មាន​​ស្ថានភាព​ចុះ​ចំណោត មិន​អាច​គ្រប់គ្រង​ច​ង្កូ​ច​បាន​ទើប​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្លន់ស្លោ​លោត​ចុះ​ពី​​រថយន្ត​ដែល​កំពុង​រេ​ធ្លាក់​ចុះ​ពី​ផ្លូវ​កិន​បែកក្បាល​ស្លាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ