ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្សារ​កំពង់​ប្រណាក​ក្រុង​ព្រះ​វិហារ អស់​១២​តូប

6 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អគ្គិភ័យ​មួយ​បាន​ឆាប​តូប​ផ្សារ​កំពង់​ប្រណាក ផ្នែក​ខាងលើ​ក្រោយ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ កាលពី​វេលា​ម៉ោង​ប្រមាណ​២២​និង​០០​នាទី ថ្ងៃ​ទី​២៣ ខែតុលា…

ខេត្តព្រះវិហារ ៖ អគ្គិភ័យ​មួយ​បាន​ឆាប​តូប​ផ្សារ​កំពង់​ប្រណាក ផ្នែក​ខាងលើ​ក្រោយ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ កាលពី​វេលា​ម៉ោង​ប្រមាណ​២២​និង​០០​នាទី ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ នេះ ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ និង​បាន​បណ្តាល​ឲ្យ​តូប​មួយ​ចំនួន​រង​ការ​ខូចខាត​ទាំងស្រុង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ។

នេះ​បើ​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្សារ​កំពង់​ប្រណាក បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ បានឮ​សំឡេង​ផ្ទុះ​នៅ​លើ​ដំបូង​ផ្សារ ស្រាប់តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង ក៏​ឃើញ​មាន​ផ្សែង​ចេញពី​ដំបូល​ផ្សារ​រហូត​ដល់​មាន​អណ្តាតភ្លើង​មក​ជាមួយ​ផង ។ ក្រោយ​ឃើញ​ហេតុការណ៍​នេះ​ភ្លាម​ៗ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​សមត្ថកិច្ច​ភ្លាម​ៗ ដើម្បី​ជួយ​អន្តរាគមន៍ ។

នៅ​ក្នុង​ហេតុការណ៍​នោះ ឃើញ​មាន​អាជីវករ​ផ្សារ​មួយ​ចំនួន​បាន ដឹក​ជញ្ជូន​អីវ៉ាន់​ចេញពី​តាម​តូប​នីមួយ​ៗ​ក្នុង​ផ្សារ​កំពង់​ប្រណាក ទៅ​រក​កន្លែង​សុវត្ថិភាព ព្រោះ​ខ្លាច​អគ្គិភ័យ​រាលដាល​ឆេះ​ពេញ​ផ្សារ ។ បន្ទាប់​ពី​ទទួល​ដំណឹង​ថា មាន​ហេតុការណ៍​នេះ​កើតឡើង​ភ្លាម ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​ព្រះ​វិហារ អធិការ​ក្រុង​ព្រះ​វិហារ និង​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តព្រះវិហារ ក៏​បាន​បញ្ជូន​កម្លាំង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ពន្លត់​ភ្លាម​ៗ តែ​ដោយសារ​តែ​អណ្តាតភ្លើង​បាន​វាយប្រហារ​ខ្លាំង​ទៅ​លើ​តូប​លក់​សំលៀក​បំពាក់ និង​តូប​លក់​ចាប​ហ៊ួ​យ ធ្វើ​ឲ្យ​ឆាបឆេះ​ក្នុង​តូប​គ្មាន​សល់ ។ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ហេតុការណ៍​នោះ បាន​នាំ​គ្នា​ជួយ​ពន្លត់ និង​ទប់ស្កាត់​អគ្គិភ័យ​នេះ​ឲ្យ​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី ដោយ​មិន​មានការ​រាលដាល​ទៅ​តូប​ផ្សេង​ទៀត​ឡើយ ។

តាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តូប​ដែល​រង​ការ​ប៉ះពាល់​ដោយ​អគ្គិភ័យ​មាន​ចំនួន​១២​តូប ធ្ងន់​ស្រាល ដោយឡែក​ចំពោះ​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​មាន​អគ្គិភ័យ​ឆាបឆេះ​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅឡើយ​ទេ ឬ​ឯ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ៗ​នោះ បាន​និយាយ​ថា អាច​បណ្តាល​មក​ពី​ករណី​ទុ​រ​ស្សេ​ខ្សែភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ