ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ព្រលឹង​ទៅ​ស៊ី​ព្រលឹត​អស់ ព្រោះតែ​បុរស​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​កណ្តាល​ម្នាក់​មិនដឹង​ថា​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​នៅឯណា​ទេ បាន​បើករថយន្ត​មួយ​គ្រឿងក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង ហើយ​បើករថយន្ត​ចុច​កញ្ចក់ និង​ស៊ី​ផ្លេ​បើក​លឿន​រេ​ពេញ​ផ្លូវ​រក​បុក​គេឯង​ហេតុការណ៍​នេះ​កើតឡើង​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​កណ្តាល​ម្នាក់​មិនដឹង​ថា​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​នៅឯណា​ទេ បាន​បើករថយន្ត​មួយ​គ្រឿងក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង ហើយ​បើករថយន្ត​ចុច​កញ្ចក់ និង​ស៊ី​ផ្លេ​បើក​លឿន​រេ​ពេញ​ផ្លូវ​រក​បុក​គេឯង​ហេតុការណ៍​នេះ​កើតឡើង​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​រថយន្ត​មួយ​គ្រឿង ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​២K-២២៤៨ បើក​ដោយ​បុរស​ម្នាក់​វ័យ​ជិត​៥០​ឆ្នាំ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​ជើង​ទៅ​ត្បូង ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ លុះ​មក​ដល់​ចំណុច​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ អ្នក​បើករថយន្ត​បាន​ចុច​កញ្ចក់​រថយន្ត​មុខក្រោយ​រួច​ស៊ី​ផ្លេ តាម​ផ្លូវ​ជាប់​រហូត និង​បើករថយន្ត​លឿន​រក​បុក​គេឯង​នឹង​រេ​ពេញ​ផ្លូវ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គេ​ជិះ​គេច​ខ្លាច​គាត់​បុក ភ្លាម​ៗ​នោះ​ដែរ​សមត្ថកិច្ច​បាន​នាំ​គ្នា​ដេញ​តាម​ចាប់ តែ​គាត់​បាន​ព្យាយាម​បើក​រត់ ហើយ​ស្រែក​ជេរ​គេ​ជេរ​ឯង​តាម​ផ្លូវ​រហូត លុះ​បើក​ទៅ​ដល់​ចំណុច​ស្ពាន​ភ្លោះ​កោះ​ពេជ្រ​ទើប​ឈប់​ត្រូវ​បាន​ក្រុម​សន្តិសុខ​កោះ​ពេជ្រ​នាំ​គ្នា​បិទ​បា​រ៉ា​ស​ទើប​ឃាត់​ទាំង​រថយន្ត និង​តៃកុង​យក​ទៅ​ប៉ុស្តិ៍​ទន្លេបាសាក់ ។ នៅ​ពេល​ឃាត់​អ្នក​បើក​ស្រវឹង​យក ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ដោយសារ​តែ​គាត់​ស្រវឹង​ខ្លាំង​ពេក​បាន​ដោះ​ខោអាវ​ចេញ​ទាំងអស់​សូ​ម្បី​តែ​លី​អូ​ក៏​អត់​ទុក​ដែរ ។

ស្រប​ពេល​នោះ​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន​បាន​យក​ឧបករណ៍​វាស់​ជាតិ​អាល់កុល​មក​វាស់ ឃើញ​ថា​គាត់​មាន​ជាតិ​អាល់កុល​ដល់​ទៅ​០.៧៥​មិល្លីម៉ែត្រ​ក្នុង​មួយ​លី​ត្រ​ខ្យល់ ប៉ុន្តែ​បុរស​ខាងលើ​មិន​បាន​បង្ក​គ្រោះ​ដល់​អ្នក​ដទៃ​នោះ​ទេ ទើប​សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​សាច់ញាតិ​ព្រមទាំង​ប្រពន្ធ​កូន​មក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ