ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​នុត ពុធ​ដារ៉ា ជំរុញ​ឱ្យ​​ប្រជា​ពល​រដ្ឋ​ធ្វើ​​ត្រដោក​ និង​ជួង​ទុក​វាយ​ពេលចោរចូល​ភូមិ

11 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​​លោក​នុត ពុធ​ដារ៉ា ​អភិ​បាល​​ខណ្ឌ​ដង្កោ ​បាន​ណែនាំ​​​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​សង្កាត់​សាក់​សំពៅ ​ដែល​ជា​សង្កាត់​ជាយ​រាជ​ធានី ​ត្រូវតែ​​ប្រុង​ប្រយ័ត្ន​​ចំពោះ​គោ​ និង​ទ្រព្យ​សម្បត្តិ​​ក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​ត្រូវតែ​​ការពារ​​ពេល​​យប់​ព្រលប់​​​កុំ​ឱ្យ​ចោរចូល​លួច​បាន​ ព្រោះ​​គោ​ជា​កម្លាំង​​អូស​ទាញ​ដ៏​សំខាន់​បំផុត​​សម្រាប់​ប្រជា​កសិករ ។ ជាង​នេះ​ទៀត​លោក​បាន​ជំរុញ​ឱ្យ​​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​តែ​រៀបចំ​ធ្វើ​ត្រដោក ឬ​ជួង​ទុក​សម្រាប់​​វាយពេល​​ចោរ​ចូល​ធ្វើ​សកម្ម​ភាព​លួច​ទ្រព្យ​

​រាជធានីភ្នំពេញ ៖ ​​លោក​នុត ពុធ​ដារ៉ា ​អភិ​បាល​​ខណ្ឌ​ដង្កោ ​បាន​ណែនាំ​​​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​សង្កាត់​សាក់​សំពៅ ​ដែល​ជា​សង្កាត់​ជាយ​រាជ​ធានី ​ត្រូវតែ​​ប្រុង​ប្រយ័ត្ន​​ចំពោះ​គោ​ និង​ទ្រព្យ​សម្បត្តិ​​ក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​ត្រូវតែ​​ការពារ​​ពេល​​យប់​ព្រលប់​​​កុំ​ឱ្យ​ចោរចូល​លួច​បាន​ ព្រោះ​​គោ​ជា​កម្លាំង​​អូស​ទាញ​ដ៏​សំខាន់​បំផុត​​សម្រាប់​ប្រជា​កសិករ ។ ជាង​នេះ​ទៀត​លោក​បាន​ជំរុញ​ឱ្យ​​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​តែ​រៀបចំ​ធ្វើ​ត្រដោក ឬ​ជួង​ទុក​សម្រាប់​​វាយពេល​​ចោរ​ចូល​ធ្វើ​សកម្ម​ភាព​លួច​ទ្រព្យ​សម្បត្តិ​​ក្នុង​ភូមិ​ពេល​យប់ ។

លោក​អភិ​បាល​​ខណ្ឌដង្កោ​​ថ្លែង​បែប​នេះ​ក្នុង​ពេល​ដែល​លោក​ និង​មន្ត្រី​​ក្រោម​ឱវាទ​​ជាច្រើន​រូប​ទៀត​ នាំ​យក​អំណោយ​​របស់​សម្តេច​​​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ទៅ​ចែក​ជូន​ដល់​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​ក្រីក្រ​ និង​ចាស់​ជរា​១០​គ្រួសារ​កាលពី​ព្រឹក​ថ្ងៃទី​​១០ តុលា ២០១២ ​នៅ​ក្នុងភូមិ​​ខ្វិត ​សង្កាត់​​​សាក់​សំពៅ ​ខណ្ឌ​ដង្កោ ​ ។

​អំណោយ​​ដែល​នាំ​យក​ទៅចែក​ជូន​​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​​នា​ពេល​នោះ ​ក្នុង​១​គ្រួសារ​​ទទួល​បាន​​អង្ករ​​២៥គីឡូ​ក្រាម ​មី១​កេស ទឹក​ត្រី ១យួរ ទឹក​ស៊ី​អីុវ​១​យួរ ចាន​ស្រាក់​១​សម្រាប់ ឆ្នាំង​១ ស្ករ​ស​២​កញ្ចប់ តែ​​២​កញ្ចប់​ ទឹក​ដោះ​គោ​៥​កំប៉ុង ទឹក​ក្រូច​១០​កំប៉ុង ​ផ្តិល​​១ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕