ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ប្រក់​ដំបូល​រោងចក្រ ធ្លាក់ស​ង្ក័​សី​លើ​ធ្លាយ​ពោះវៀន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឡើង​ប្រក់​ដំបូល​រោងចក្រ តែ​ជា​អកុសល​បាន​ផុងជើង បណ្ដាល​ឲ្យ​ធ្លាក់​ចុះ​មក​ដី​បន្ទាប់​មក​សង្ក​សី​១​ម៉ែត្រ​នោះ​បាន​ធ្លាក់​មក​លើ​គាត់​ជុង​មុត​ធ្លាយ​ពោះ ចេញ​ពោះវៀន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឡើង​ប្រក់​ដំបូល​រោងចក្រ តែ​ជា​អកុសល​បាន​ផុងជើង បណ្ដាល​ឲ្យ​ធ្លាក់​ចុះ​មក​ដី​បន្ទាប់​មក​សង្ក​សី​១​ម៉ែត្រ​នោះ​បាន​ធ្លាក់​មក​លើ​គាត់​ជុង​មុត​ធ្លាយ​ពោះ ចេញ​ពោះវៀន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែតុលា​ឆ្នាំ​២០១៧ នៅ​ចំណុច​រោងចក្រ​គ្មាន​យីហោ ស្ថិត​នៅ​ក្នុងភូមិ​អន្លូងគង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បុរស​ដែល​ជា​ជន​រង​គ្រោះ​មានឈ្មោះ ធុន ធាក អាយុ​៣៧​ឆ្នាំ​ស្នាក់​នៅ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​រំដេង ឃុំ​ព្រៃ​រំដេង ស្រុក​មេ​សាង ខេត្ដព្រៃវែង ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​កម្មករ​ដូច​គ្នា​៤​ទៅ​៥​នាក់​ទៀត​បាន​យកស​ង្ក័​សី​ប្រវែង​១​ម៉ែត្រ ឡើង​ទៅ​លើដំបូល​ដើម្បី​ត​ចន្លោះ​ដែល​ខ្វះ​មិន​ទាន់​ប្រក់​រួច ពេល​នោះ​ស្រាប់តែ​ផុងជើង​បណ្ដាល​ឲ្យ​ធ្លាក់ ហើយ​ពេល​ធ្លាក់​ដល់​ដី​ស្រាប់តែ​ស​ង្ក័​សី​ធ្លាក់​លើ បណ្ដាល​ឲ្យ​ជុង​មុត​ធ្លាយ​ពោះ​ចេញ​ពោះវៀន​មក​ក្រៅ​តែ​ម្ដង​។ ក្រោយ​ពេល​កើតហេតុ​ក្រុម​កម្មករ​ដូច​គ្នា​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​ហៅ​រថយន្ដ​សង្គ្រោះ​បន្ទាន់​មក​ទទួលយក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​៕


https://youtu.be/kH9C0iq-yl4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ