ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អ្នក​ញៀន​ថ្នាំ​២​នាក់ បញ្ជូន​ទៅ​តុលាការខេត្ត

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ចំនួន​២​នាក់​ក្នុង​ថ្ងៃ​តែ​មួយ​ក្នុង​ក្រុង​សៀមរាប រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ចាត់ការ​តាម​នីតិវិធី​។

ហេតុការណ៍​ឃាត់ខ្លួន​អ្នក​ញៀន​ថ្នាំ​ទាំង​២​នាក់​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​ភូមិសាស្ត្រ​សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។ តាម​ប្រភព​ពី​មន្ត្រី​ការិយាល័យ​ជំនាញ​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​មាន​៖ ទី​១/​ឈ្មោះ សៅ មក​រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​/​ខេត្តសៀមរាប​(​ជួញដូរ​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​២/​ឈ្មោះ ធា តុល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប​(​រក្សា​ទុក និង​ប្រើប្រាស់​) មាន​សារធាតុ​ក្នុង​ខ្លួន​។

បន្ទាប់​ពី​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់ ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់ ស្មើ​ទម្ងន់​០,១​ក្រាម សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន និង ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ