ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្តសៀមរាប​ចូលរួម​ដង្ហែរ សព​អនុសេនីយ៍ត្រី តាក់ សុ​ផា​ន់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ទោ អៀង មក​រា នាយការិយាល័យ​បុគ្គលិក នគរបាល​ខេត្តសៀមរាប បាន​ដឹកនាំ​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប ទៅ​ចូលរួម​ដង្ហែរ…

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ទោ អៀង មក​រា នាយការិយាល័យ​បុគ្គលិក នគរបាល​ខេត្តសៀមរាប បាន​ដឹកនាំ​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប ទៅ​ចូលរួម​ដង្ហែរ សព លោក​អនុសេនីយ៍ត្រី តាក់ សុ​ផា​ន់ នា​ថ្ងៃ​ទី​២៣​ខែតុលា​ឆ្នាំ​២០១៧ ។

លោក​ទទួលមរណៈភាព​កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧​ដោយ​មាន​ជំងឺ នៅ​គេហដ្ឋាន លោក ភូមិ​ខ្នា សង្កាត់​ជ្រាវ ខេត្តសៀមរាប ហើយ​ត្រូវ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​នៃ​សព​ព្រមទាំង​ដង្ហែរ​ចេញពី​គេហដ្ឋាន យក​ទៅ​បូជា​នៅ​ឈាបនដ្ឋាន​វត្ត​ដំណាក់ ។

ក្នុង​ពិធី​នោះ លោក វរសេនីយ៍ទោ អៀង មក​រា នាយការិយាល័យ​បុគ្គលិក នគរបាល​ខេត្តសៀមរាប និង​កងកម្លាំង​នគរបាល​បាន​ធ្វើការ គោរព​វិញ្ញ​ណ​ខ័ឌ្គ បូជា​នៅ​ឈាបនដ្ឋាន​វត្ត​ដំណាក់ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​២៣​ខែតុលា​ឆ្នាំ​២០១៧ និង​បាន​ប្រគល់​ថវិការ​សមាគម​ន៍​មិត្ត​នគរបាល​ជាតិ​កម្ពុជា ចំនួន​បួន​លាន​រៀល ទៅ​ឲ្យ​ក្រុម​គ្រួសារ​សព​របស់​លោក អនុសេនីយ៍ត្រី តាក់ សុ​ផា​ន់ ដើម្បី​ជួយ​សម្រួល​ដល់​ទុក្ខ​លំបាក​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ​៕

 

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ