ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរគគោកមិនរក រកតែរបរចូលគុក

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​ស្អាង​បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ និង​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៥៩​កញ្ចប់ កាលពី​វេលា​ម៉ោង​៣​នឹង​៤៧​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង…

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​ស្អាង​បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ និង​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៥៩​កញ្ចប់ កាលពី​វេលា​ម៉ោង​៣​នឹង​៤៧​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ។

លោក សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ យ៉ា​ន សុខ​រឿ​ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ត្រី ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។ វត្ថុ​តាង​ចាប់​យក​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ថា ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​៤០​កញ្ចប់​តូច ។ ម្នាក់​ទៀត​ឈ្មោះ ឃី ណុ​ច ត្រូវជា​ប្អូនថ្លៃ​ជនសង្ស័យ​ខាងលើ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ត្រី នៅ​ភូមិ​ឃុំ ជាមួយ​គ្នា ដក​ហូ​យ​យក​បាន​ថ្នាំ​ញៀន​ចំនួន​១៩​កញ្ចប់ ក្នុង​នោះ​កញ្ចប់​ធំ​ពីរ ។

លោក​អធិការ​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​អំពើ​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែក​គយ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹក​វិល​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ជួប​ប្រទះ​ជនសង្ស័យ​ខាងលើ និង​មានការ​ឯកភាព​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល​នៅ​វេលា​ម៉ោង​៣​នឹង​៤៥​នាទី ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ អនុញ្ញាត្ត​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​លំនៅ​ឋាន​ជនសង្ស័យ​ទាំង​ពីរ​ខាងលើ​បាន​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤០​កញ្ចប់​តូច និង​១៩​កញ្ចប់ រួច​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​ធ្វើការ​សាកសួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ