ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​នៅ​ផ្សារ​ទន្លេ​បិទ ព្រួយបារម្ភ​ពី​ការ​លក់ដូរ

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ អាជីវករ​លក់ដូរ​នៅ​ផ្សារ​ទន្លេ​បិទ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដែល​ដំបូល​ផ្សារ​ចាស់​មាន​សភាព​ទ្រុឌទ្រោម​ធ្វើ​ឲ្យ​ក្បឿង​ជ្រុះ​បន្តបន្ទាប់ ដោយសារ​តែ​មានការ​ស្នើ​សុំ​ពី​សំណាក់​អាជីវករ​លក់ដូរ នូវ​ទីបំផុត​ត្រូវ​បាន​អាជ្ញាធរ​ជួយ​ដោះស្រាយ​ក្តី​កង្វល់​នេះ ។…

ខេត្ត​ត្បូងឃ្មុំ ៖ អាជីវករ​លក់ដូរ​នៅ​ផ្សារ​ទន្លេ​បិទ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដែល​ដំបូល​ផ្សារ​ចាស់​មាន​សភាព​ទ្រុឌទ្រោម​ធ្វើ​ឲ្យ​ក្បឿង​ជ្រុះ​បន្តបន្ទាប់ ដោយសារ​តែ​មានការ​ស្នើ​សុំ​ពី​សំណាក់​អាជីវករ​លក់ដូរ នូវ​ទីបំផុត​ត្រូវ​បាន​អាជ្ញាធរ​ជួយ​ដោះស្រាយ​ក្តី​កង្វល់​នេះ ។

អាជីវករ​លក់ដូរ​ម្នាក់​ឈ្មោះ ស៊ា​វ ហ្គេ​ក ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ ចាប់តាំងពី​ពេល​ដែល​ផ្សារ​ទន្លេ​បិទ​បាន​សាងសង់​រួច គាត់​បាន​មក​លក់ដូរ​នៅ​ក្នុង​ផ្សារ​នេះ
កាលនោះ​មាន​សាឡា​ង​ឆ្លង​ពី​ត្រើយ​ទន្លេ​បិទ​ទៅ​កំពង់ចាម មាន​មនុស្ស​ម្នារ​ឆ្លង​ទៅ​ឆ្លង​មក ធ្វើ​ឲ្យ
ការ​លក់ដូរ​របស់​គាត់​ដាច់​គ្រាន់បើ ថែម​ទាំង​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​ធូរ​ច្រើន​ផង​ដែរ ។ ចាប់​តាំ
ង​ពី​ពេល​ដែល​ស្ពាន​គី​ហ្ស៊ុ​ណា​បាន​សាងសង់​ឆ្លងកាត់​ទន្លេមេគង្គ​រួច​មក អ្នក​ដែល​មក​ចូល​ផ្សារ គឺ​មាន​ចំ
នួន​តិចតួច​មិន​សំបូរ​ដូច​កាលពីមុន​ទៀត​នោះ​ទេ ។ បន្ទាប់​មក​នៅ​ពេល​ដែល​បាន​ឆ្លងកាត់​ច្រើន​ឆ្នាំ​ដំបូល​ផ្សារ​មាន​សភាព​ចាស់​នៅ​ពេល​ដែល​មាន​ភ្លៀង​ខ្យល់​បោកបក់​មក​ម្តង​ៗ​បាន​ធ្វើ​ឲ្យ​ក្បឿង​ធ្លាក់​ជ្រុះ
មក​ដី​ហើយ​គាត់​ដែល​លក់ដូរ​នៅ​ខាងក្នុង​ផ្សារ ក៏​តែងតែ​ប្រាប់​អ្នក​ដើរ​ចូល​ផ្សារ​ត្រូវ​មើល​លើ​ផង​សូម​ឲ្យ
មានការ​ប្រុង​ប្រយ័ត្ន​ខ្លាច​ក្បឿង​ជ្រុះ​មក​ធ្លាក់​ត្រូវ​ក្បាល ។ ក្រុម​អាជីវករ​លក់ដូរ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ជួយ​សាងសង់​ដំបូល​ផ្សារ ទីបំផុត​ត្រូវ​អាជ្ញាធរ​គិតគូរ​ឲ្យ​រុះរើ​ដំបូល​ក្បឿង​ចាស់​ៗ​ចេ
ញ និង​បាន​ប្រក់​ដំបូល​ដែក​ថ្មី​ល្អ​ជាង​មុន ។

អ្នកលក់​នំ​បញ្ចុក​ម្នាក់​ឈ្មោះ ទួ​ក សា​វី​ន ភេទ​ស្រី អាយុ​៧០​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា ដំបូល​ផ្សារ​កាលពីមុន
ជិត​ល្អ តែ​ក្រោយមក​ជា​ច្រើន​ឆ្នាំ​បាន​រង​ការ​ខូចខាត ធ្លាប់​បាន​ធ្លាក់​មក​ត្រូវ​ក្បាលមនុស្ស​ក៏​មាន​ដែរ ។
តែ​រាល់​ថ្ងៃនេះ​ដំបូង​ល​ផ្សារ​ត្រូវ​បាន​អាជ្ញាធរ​គិតគូរ​ជួយ​ធ្វើ​ថ្មី​ប្រក់​ដែក គាត់​ពិតជា​សប្បាយ​រីករាយ តែ
លក់​មិន​ដាច់​ដូច​មុន​ទេ ព្រោះថា​កន្លង​មក​អ្នកលក់​បន្លែ និង​របស់​ផ្សេង​ទៀត​លក់ដូរ​នៅ​ក្នុង​ផ្សារ​ទាំងអស់​គ្នា ។ តែ​រាល់ថ្ងៃ​មិនដឹង​ជា​យ៉ាងម៉េច​ទេ​បែរជា​នាំ​គ្នា​ទៅ​លក់ដូរ​នៅ​ក្រៅ​ផ្សារ ដែល​ជា​ហេតុ
ធ្វើ​ឲ្យ​អ្នក​លក់ដូរ​នៅ​ខាងក្នុង​លក់​មិន​ដាច់​នោះ​ទេ សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ចុះ​មក​ជួយ
រៀបចំ​លក់ដូរ​ដូច​កាលពីរ​មុន គឺ​លក់​ក្នុង​ផ្សារ​ទាំងអស់​គ្នា ។

លោក​ចែត វុ​ទ្ធី មេឃុំ​ទន្លេ​បិទ​វិញ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ប្រសិនបើ​អាជីវករ​មាន​បញ្ហារ​ដូច​ខាងលើ​សូ​មក​ដាក់​ពាក្យបណ្តឹង​នៅ​សាលាឃុំ​ទន្លេ​បិទ​រូប​លោក​នឹង​កោះហៅ​ភាគី​ម្ខាង​ទៀត​មក​ដោះស្រាយ​គ្នា តែ​មិន​បានឃើញ​មក​នោះ​ទេ ។ ចំពោះ​ករណី​ដែល​អាជីវករ​លក់ដូរ​នៅ​ខាងក្រៅ​ផ្សារ​វិញ រូប​លោក​បាន​លើក​ហេតុផល​ថា មាន​អ្នកខ្លះ​លក់​ក្នុង​ផ្សារ​ដាច់​តិច​ៗ ពេល​ដែល​មក​លក់​នៅ​ខាងក្រៅ​ដាច់​ជាង​រាល់ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ