ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែសម័យ​នេះ ពិត​ជា​មិនធម្មតា​មែន

6 ឆ្នាំ មុន

វេ​ប​សាយ​«Welt de» ផ្សាយ​ថា សភា​ប៊ែ​រ​ឡាំង​បាន​ឆ្លង​សេចក្តីព្រាងច្បាប់​ផ្តល់​ប្រាក់​ចូល​និវត្តន៍​ដល់​ឆ្កែ​ដែល​ធ្លាប់​ប្រតិបត្តិ​តួនាទី​ជាមួយ​ប៉ូលិស បន្ទាប់​ពី​មុន​នេះ​អ្នក​ដែល​ចិញ្ចឹម​ឆ្កែ​នោះ ត្រូវ​ទទួលខុសត្រូវ​លើ​ការ​ចំណាយ​ទាំងស្រុង ។ សភា​នៅ​ក្រុង​ប៊ែ​រ​ឡាំង ដែល​មាន​គណបក្ស​ចម្រុះ​ចូលរួម​បាន​យល់​ស្រប​ផ្តល់​ប្រាក់​ដល់​ឆ្កែ​ចូល​និវត្តន៍​ដែល​ជួយ​ប៉ូលិស​ក្នុង​ការ​ប្រតិបត្តិ​ការងារ ។…

វេ​ប​សាយ​«Welt de» ផ្សាយ​ថា សភា​ប៊ែ​រ​ឡាំង​បាន​ឆ្លង​សេចក្តីព្រាងច្បាប់​ផ្តល់​ប្រាក់​ចូល​និវត្តន៍​ដល់​ឆ្កែ​ដែល​ធ្លាប់​ប្រតិបត្តិ​តួនាទី​ជាមួយ​ប៉ូលិស បន្ទាប់​ពី​មុន​នេះ​អ្នក​ដែល​ចិញ្ចឹម​ឆ្កែ​នោះ ត្រូវ​ទទួលខុសត្រូវ​លើ​ការ​ចំណាយ​ទាំងស្រុង ។

សភា​នៅ​ក្រុង​ប៊ែ​រ​ឡាំង ដែល​មាន​គណបក្ស​ចម្រុះ​ចូលរួម​បាន​យល់​ស្រប​ផ្តល់​ប្រាក់​ដល់​ឆ្កែ​ចូល​និវត្តន៍​ដែល​ជួយ​ប៉ូលិស​ក្នុង​ការ​ប្រតិបត្តិ​ការងារ ។ សភា​បាន​ផ្តល់​ប្រាក់​ក្នុង​ការ​ព្យាបាល​ឆ្កែ ថ្លៃ​ធានា​រ៉ាប់រង និង​ថ្លៃ​ម្ហូបអាហារ ដោយ​កាលពីមុន​អ្នក​ទទួល​ចិញ្ចឹម​ឆ្កែ​ចូល​និវត្តន៍ គឺជា​អ្នក​ទទួលខុសត្រូវ​ទាំងស្រុង ។ ឆ្កែ​ទាំងនោះ នឹង​ទទួល​ប្រាក់​ចូល​និវត្តន៍​ចាប់តាំងពី​ឆ្នាំ​២០១៨ ទៅ​លើ​ឆ្កែ​ដែល​បំពេញ​តួនាទី​ជា​អ្នក​ហិតក្លិន​រុករក​វត្ថុ​សង្ស័យ ឬ​ជួយ​ចាប់​ជនសង្ស័យ និង​មាន​រយៈពេល​ការងារ​៨​ឆ្នាំ ហើយ​បាន​ទទួល​ប្រាក់​លើ​ចំណី​ប្រហែល​១.៤០០​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ ។

ក្រៅពី​នេះ​នៅ​ក្នុង​រដ្ឋ ផ្សេង​ៗ​ទៀត ដូច​ជា​ហេម​ប៊ើ​ក ផ្តល់​ប្រាក់​ចូល​និវត្តន៍​ទៅ​លើ​ឆ្កែ​ប៉ូលិស ក្នុង​មួយ​ខែ​១១០​អឺ​រ៉ូ បន្ទាប់​មក​នៅ​មាន​រដ្ឋ​ផើ​រីង ទទួល​ប្រាក់​៨៥​អឺ​រ៉ូ​ក្នុង​មួយ​ខែ ចំណែក​រដ្ឋ​បា​វ៉ា​រី​យ៉ ប្រហែល​៧៥​អឺ​រ៉ូ ក្នុង​មួយ​ខែ ។

ក្រុង​ប៊ែ​រ​ឡាំង បច្ចុប្បន្ន​បន្ត​ពិភាក្សា​ជាមួយ​សភាជាតិ និង​អាច​មាន​ប្រាក់​ចូល​និវត្តន៍​ប្រហែល​៧០០​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ឆ្កែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ