ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​នឹកឃើញ​! ចង់បាន A ទាល់តែ​ស្រក​សិន​មក

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា នៅ​សាកលវិទ្យាល័យ​កសិកម្ម​ណា​ន​ជី​ង នៅ​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ផ្តល់​នូវ​កម្មវិធី​ពិសេស​សម្រាប់​ឲ្យ​សិស្ស​សម្រក​ទម្ងន់…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា នៅ​សាកលវិទ្យាល័យ​កសិកម្ម​ណា​ន​ជី​ង នៅ​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ផ្តល់​នូវ​កម្មវិធី​ពិសេស​សម្រាប់​ឲ្យ​សិស្ស​សម្រក​ទម្ងន់ ហើយ​ទទួល​បាន​ពិន្ទុ​ល្អ​ក្នុង​ថ្នាក់រៀន​។

សាស្ត្រាចារ្យ Zhou Quanfu ផ្តើមគំនិត​នេះ​ឡើង​ដោយសារ​តែ​ឃើញ​និស្សិត​ជា​ច្រើន​នាក់ មិន​ខ្វល់​ពី​ទម្ងន់​របស់​ខ្លួន ដោយ​គិតតែ​ពី​ញ៉ាំ ហើយ​មិន​ហាត់ប្រាណ​។ លោក​បាន​បែងចែក​ភាគរយ​នៃ​ពិន្ទុ​នៅ​ក្នុង​ថ្នាក់​ទៅ​ជា​ពីរ​។ ៦០% នៃ​ពិន្ទុសរុប​ក្នុង​ថ្នាក់​បាន​មក​ពី​ទម្ងន់​ដែល​និស្សិត​ស្រក និង​៤០%​ទៀត​បាន​មក​ពី​ការ​រៀនសូត្រ​។ និស្សិត​ត្រូវ​សម្រក​ឲ្យ​បាន​លើស​ពី​៧% នៃ​ទម្ងន់​ដើម ដើម្បី​អាច​ទទួល​បាន​ពិន្ទុ​ពេញ​។

ក្រោយ​ពេល​អនុវត្តន៍​គំនិត​នេះ​ទៅ គេ​ឃើញ​ថា និស្សិត​ជា​ច្រើន​អាច​ស្រក​បាន​ដល់​ទៅ​ជិត​៣០​គីឡូក្រាម​។ នេះ​ពិតជា​មាន​ប្រសិទ្ធភាព​មែន ដោយសារ​តែ​និស្សិត​ស្រឡាញ់​ពិន្ទុ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ