ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ឥដ្ឋ​ដាច់​ហ្វ្រាំង​ពន្លះ​ក្បាល​នាគ​ពុះ​ចែកផ្លូវ និង​រថយន្ត​មួយ​គ្រឿង​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​ដាច់​ហ្វ្រាំង​បោល​ទៅ​បុក​រះ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ និង​រថយន្ត​ម៉ាក CRV មួយ​គ្រឿង​ទៀត នៅ​ចំណុច​ភ្លើងស្តុប​ខាង​មុខ​វិទ្យាល័យ​បឹង​ត្របែក រថយន្ត​ម៉ាក​ហ៊ី​យន់​ដាយ​ធុន​ធំ​ដឹក​ឥដ្ឋ​មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បោល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​ចំនួន​១​កំណាត់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​ដាច់​ហ្វ្រាំង​បោល​ទៅ​បុក​រះ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ និង​រថយន្ត​ម៉ាក CRV មួយ​គ្រឿង​ទៀត នៅ​ចំណុច​ភ្លើងស្តុប​ខាង​មុខ​វិទ្យាល័យ​បឹង​ត្របែក រថយន្ត​ម៉ាក​ហ៊ី​យន់​ដាយ​ធុន​ធំ​ដឹក​ឥដ្ឋ​មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បោល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​ចំនួន​១​កំណាត់ និង​បន្ត​ទៅ​បុក​រថយន្ត​ម៉ាក CRV របស់​ជន​បរ​ទរ​សម្នាក់​ទៀត​ពីក្រោយ បណ្តាល​ឲ្យ​កំ​ពឹត​រង​ការ​ខូ​ត​ខាង​យ៉ាងដំណំ ខណៈ​កំពុង​តែ​បើក​សុខ​ៗ​ដាច់​ហ្វ្រាំង​ជាន់​មិន​ជាប់​នោះ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភ្លើងស្តុប​ខាង​មុខ​សាលា​វិទ្យាល័យ​បឹង​ត្របែក ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ដឹក​ឥដ្ឋ​ធុន​ធំ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-១២៦៤ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដែល​ជា​ចំណុច​ភ្លើងស្តុប​នោះ ។ បុរស​អ្នកបើកបរ​ក៏​បាន​ជាន់​ហ្វ្រាំង​ដើម្បី​បង្អង់​ល្បឿន​តែ​ជាន់​មិន​ស៊ី ក៏​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូ​វ​ផ្លូវ បណ្តាល​ឲ្យ​បាក់​ខ្ទាត​ប្រមាណ​ជា​ជាង​២​ម៉ែត្រ និង​ជ្រុល​ទៅ​បុក​រថយន្ត​របស់​បុរស​ជា​ជនបរទេស​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២C-១៣៤៩ មួយ​គ្រឿង​ទៀត​ពីក្រោយ បណ្តាល​ឲ្យ​កំ​ពឹត​រង​ការ​ខូចខាត​យ៉ាងដំណំ និង​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់ ។

ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ដែរ គឺ​កើតឡើង​ដោយសារ​តែ​រថយន្ត​ដឹក​ឥដ្ឋ​ខាងលើ​ដាច់​ហ្វ្រាំង​ជាន់​មិន​ស៊ី ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​បែប​នេះ ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​ភាគី​រថយន្ត​ដឹក​ឥដ្ឋ​បង្ក​ចេញថ្លៃ​ជួសជុល​ដល់​រថយន្ត​ម៉ាក​ស៊ី CRV របស់​បុរស​ជា​ជនបរទេស​ខាងលើ​ចំនួន​១៦០​ដុល្លារ ដើម្បី​បញ្ចប់រឿង ដោយ​ធ្វើ​ឱ្យ​ខូចខាត​ដល់​សម្បត្តិ​សាធារណៈ រថយន្ត​ដឹក​ឥដ្ឋ​នោះ ក៏​ត្រូវ​បាន​បញ្ជូន​យក​ទៅ​រក្សា​ទុក​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ