ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាថា ​ត្រៀម​រួច​ហើយ ​ទប់ទល់​ការ​គំរាមកំហែង​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​កាលពី​ថ្ងៃ​ទី​២២ តុលា ថា ប្រទេស​លោក​ត្រៀម​ទាំងស្រុង​រួច​ហើយ​ឆ្លើយ​តប​ចំពោះ​កូរ៉េ​ខាងជើង និង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ…

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​កាលពី​ថ្ងៃ​ទី​២២ តុលា ថា ប្រទេស​លោក​ត្រៀម​ទាំងស្រុង​រួច​ហើយ​ឆ្លើយ​តប​ចំពោះ​កូរ៉េ​ខាងជើង និង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ ព្រមទាំង​បាលី​ស្ទិ​ក​របស់​ប្រទេស​នេះ ។
ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ FOX NEWS លោក​ត្រាំ និយាយ​យ៉ាង​ច្បាស់​ថា លោក​អាច​ប្រើ​ការ​ជ្រើសរើស​ខាង​យោធា​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​ក្នុង​ករណី​ចាំបាច់ ។ លោក​គូសបញ្ជាក់​ថា លោក​អ្នក​នឹង​មានការ​ភ្ញាក់ផ្អើល​ថា​តើ​យើង​បាន​ត្រៀម​ទាំងស្រុង​បែប​ណា​ក្នុង​ករណី​ចាំបាច់ ។

ភាព​តានតឹង​ឡើង​ដល់​កម្រិត​កំពូល​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ខណៈ​លោក​ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ធ្វើការ​គំរាម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សារ​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង ។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង លោកស្រី KANG KYUNG WHA ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ YONHAP កាលពី​ថ្ងៃ​ទី​២១ តុលា ថ្លែង​ថា កូរ៉េ​ខាងជើង​ឈាន​ដល់
ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ ។ លោកស្រី​បន្ត​ថា កូរ៉េ​ខាង​ជើង​ក៏​ត្រៀម​ផង​ដែរ​ធ្វើការ​បង្កហេតុ​នុយក្លេអ៊ែរ​មួយទៀត​គ្រប់ពេល ។

ចំពោះ​ការ​កត់សម្គាល់​របស់​លោក MIKE POMPEO នាយក CIA ដែល​ថា កូរ៉េ​ខាងជើង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​អាច​រហូត​ដល់​វាយប្រហារ​សហរដ្ឋ​អា​មេ​រិ​ក​ជាមួយ​អាវុធ​នុយក្លេអ៊ែរ លោកស្រី KANG ឆ្លើយ​ថា ប្រាកដ​ហើយ ព្រោះ​ក្រុង​ព្យុ​ង​យ៉ាង​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ