ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណែនាំ​ម្តង​ហើយ នៅ​មិន​រៀង​ទៀត​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • មណ្ឌលគិរី

មណ្ឌលគិរី ៖ ជន​ដៃដល់​បី​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សែន​មនោ​រម្យ ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ធ្វើ​សកម្មភាព វាយ​ទៅ​លើ​បុរស​ម្នាក់​យ៉ាង​កម្រោល ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​នឹង​៣០​នាទី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ក្នុងភូមិ​ចំ​ប៉ក់…

មណ្ឌលគិរី ៖ ជន​ដៃដល់​បី​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សែន​មនោ​រម្យ ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ធ្វើ​សកម្មភាព វាយ​ទៅ​លើ​បុរស​ម្នាក់​យ៉ាង​កម្រោល ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​នឹង​៣០​នាទី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ក្នុងភូមិ​ចំ​ប៉ក់ សង្កាត់​ស្ពាន​មាន​ជ័យ ។

ជនសង្ស័យ​ចំនួន​៣​នាក់​ទី​១- សុខ វិសាល អាយុ​៣៨​ឆ្នាំ មុខរបរ​ម​គ្គុ​ទេស​ទេសចរ​ណ៏ រស់នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ទី​២- បឿន ចាវ អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ និង​ទី​៣- ថន សូ​រិ​យា អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​រស់ សុ​អាន អាយុ ៣៧​ឆ្នាំ ។ លោក​បាន​បញ្ជាក់​ថា ជន​បង្ក​ធ្លាប់​មាន​គំនុំ​ទាស់​ពាក្យ​សម្តី​ជាមួយ​ជន​រង​គ្រោះ ខណៈ​នៅ​ពេល​កើតហេតុ​ពួក​គេ ឃើញ ជន​រង​គ្រោះ​នៅ​ម្នាក់ឯង ក៏​នាំ​គ្នា​វា​យស​ន្ឋ​ប់​លើ​ជន​រង​គ្រោះ​តែ​ម្តង ។ ជា​ពិសេស​ពួក​គេ​តែង​ផឹកស៊ី​នៅ តាម​សួនច្បារ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ នឹង​ភ្ញៀវ​ទេសចរ​ណ៏​ទៀត​ផង ។

លោក​អធិការ​ក្រុង​បាន​និយាយ​ថា ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវ ច្បាប់ ព្រោះ​ជន​ទាំង​បី​នាក់​នេះ គឺ​បាន​ប្រ​ព្រឹ​ត្តឹ​នូវ​សកម្មភាព​ដដែល​ៗ ទោះ​សមត្ថកិច្ច​ធ្លាប់ បាន​ធ្វើការ​ណែនាំ នឹង​អប់រំ​យ៉ាង ណា​ក៏​ដោយ នៅ​តែ​ប្រព្រឹត្ត​សកម្មភាព​អនាធិបតេយ្យ​នៅ​ទី​សាធារណៈ​ជា​ញឹកញាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ