ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអគ្គីកើតនៅកណ្តាលរាត្រី ផ្អើលអស់មនុស្សម្នា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ លេប​ត្របាក់​ឃ្លាំង​ស្តុក​ថ្នាំលាប​ផ្ទះ​និង​សាំង​ក្រអូប ដែល​មាន​ទំហំ​បណ្តោយ​២៥​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ តុលា នៅ​ភូមិ​៦ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ លេប​ត្របាក់​ឃ្លាំង​ស្តុក​ថ្នាំលាប​ផ្ទះ​និង​សាំង​ក្រអូប ដែល​មាន​ទំហំ​បណ្តោយ​២៥​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ តុលា នៅ​ភូមិ​៦ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​ដែល​រស់នៅជិត​កន្លែង​ភ្លើង​ឆេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ភ្លើង​ឆេះ​ចេញពី​ឃ្លាំង​ស្តុក​ថ្នាំលាប​ផ្ទះ​និង​សាំង​ក្រអូប​យ៉ាង​សន្ធោ សន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​តំបន់​រស់នៅ​ដ៏​កកកុញ​នេះ​នាំ​គ្នា​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ តែ​មិន​រលត់ ទើប​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​រយៈពេល​ជាង​១​ម៉ោង ទើប​ភ្លើង​រលត់​អស់​ទៅ​វិញ ។

ក្នុង​ហេតុការណ៍ ភ្លើង​ឆេះ​ឃ្លាំង​ខាងលើ​នេះ មិន​មាន​នរណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ គឺ​គ្រាន់តែ​ខូចខាត​សម្ភារ​និង​ឃ្លាំង​អស់ទាំង​ស្រុង ដោយសារ​តែ​សម្ភារ​ដែល​ស្តុក​ក្នុង​ឃ្លាំង​សុទ្ធតែ​ជា​សាំង​ក្រអូប​និង​ថ្នាំលាប​ផ្ទះ ដែល​ងាយ​នឹង​ឆេះ​។ ចំណែក​ទីតាំង​ខាងលើ​នេះ​មាន​ផ្លូវ​ចេញចូល​តូច​ចង្អៀត រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​ម្តង​បាន​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត​អ្នក​រស់នៅ​ជិតខាង​ភ័យ​ស្លន់ស្លោ​គ្រប់​គ្នា ដែល​ម្នាក់​ៗ​គិតតែ​ពី​ជញ្ជូន​ទ្រព្យសម្បត្តិ​ចេញពីផ្ទះ ព្រោះ​ទំហំ​នៃ​ការ​ឆេះ​នេះ​វា​ធំធេង​ណាស់ ភ្លើង​ជះ​រន្ទាល​ពេញ​ក្នុង​តំបន់​ដែល​មាន​លំនៅ​ឋាន​កកកុញ​ដូច​ម្រាមដៃ គ្មាន​អ្នក​ណា​ដេក​បាន​ទេ រហូត​ដល់​ភ្លឺ ។

សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ចាស់​ទីតាំង​ខាងលើ​មានឈ្មោះ ឈឹ​ត សុ​កន ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​នគរបាល នៅ​ក្រសួងមហាផ្ទៃ ។ករណី​ភ្លើង​ឆេះ​ខាងលើ​នេះ​ប្រើ​ប្រាស់​រថយន្ត​ទឹក​សរុប​ទាំងអស់​២០​គ្រឿង ក្នុង​នោះ​រថយន្ត​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​មក​ចំនួន​១៥​គ្រឿង ស្មើនឹង​៣០​ជើង ។ ចំណែក​រថយន្ត​របស់​ក្រុម​ហ៊ុនស្រា​បៀរ​កម្ពុជា​១​គ្រឿង ខណ្ឌ​ជ្រាយ​ចង្វា​៤​គ្រឿង​ក៏​បាន​មក​ជួយ​អន្តរាគមន៍​ដែរ។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ឆេះ​កណ្តាលអធ្រាត្រ​នេះ​នៅ​មិន​ទាន់​ដឹង​ថា បណ្តាល​ពី​មូលហេតុ​អ្វី​នោះ​ទេ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ពី​មូលហេតុ​ដែរ ។ ប៉ុន្តែ​ព័ត៌​មាន​ចុង​ក្រោយ​គេ​និយាយ​ថា មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ក្នុង​ឃ្លាំង ដែល​ពេញ​ទៅ​ដោយ​គ្រឿង​​ឆេះ ៕ ​