ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​ក្មេង​ប្រុស​ដែល​ឪពុក​បាន​ឱប​លោត​ធ្វើ​អត្តឃា.ត​នោះ បាន​ផុស​អណ្តែត​ហើយ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ជា​ពន់ពេក ដែល​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​កន្លះ មិនដឹង​ក្តី​អ្វី​សោះ បែរជា​ត្រូវ​បាន​ឪពុក​របស់​ខ្លួន​ចាប់​ឱប​ទៅ​ជាមួយ លោតទឹក​ទន្លេមេគង្គ ធ្វើ​អត្តឃាត​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា ត្រង់​ចំណុច​សសរ​ប៉េ​១០ និង​១១…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ជា​ពន់ពេក ដែល​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​កន្លះ មិនដឹង​ក្តី​អ្វី​សោះ បែរជា​ត្រូវ​បាន​ឪពុក​របស់​ខ្លួន​ចាប់​ឱប​ទៅ​ជាមួយ លោតទឹក​ទន្លេមេគង្គ ធ្វើ​អត្តឃាត​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា ត្រង់​ចំណុច​សសរ​ប៉េ​១០ និង​១១ ដែល​ស្ថិត​នោ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​ព្រឹក ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ។ ដោយ​បុរស​ជា​ឪពុក ត្រូវ​បាន​ផុស​ចេញពី​ផ្ទៃ​ទឹកទន្លេ​បាន​ប្រឹង​ហែល និង​បាន​អ្នកនេសាទ​ឃើញ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ចំណែក​កូន​តូច​វិញ​បាន​លិច​បាត់​ទៅ​ក្នុង​ទឹកទន្លេ និង​បាន​ប៉ើងរ​សាត់អណ្តែត​តាម​ខ្សែទឹក​ហូរ​ទៅ​ទើរ​ត្រង់​ចំណែក​ព្រែក​ខ្មៅ ស្រុក​ស្រី​សន្ធរ កាលពី​វេលា​ម៉ោង​ជិត​១​រសៀល ថ្ងៃ​ទី​២២ ខែតុលា សព​មាន​សភាព​ហើម​ធំក្លិន​ទៅ​ហើយ ។

ជីតា​បង្កើត​ឈ្មោះ ឡុ​ង ខុន អនុប្រធាន​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ២០១៧ ថា ក្រោយ​ពី​ទទួល​ដំណឹង​ថា បាត់​ចៅប្រុស​នោះ គាត់ និង​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ចេញ​នៅ​ក្រុង​កំពង់ចាម ដោយ​បាន​ជួល​ទូក​របស់​ខ្មែរ​ជិះ​តាម​រក កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា តែ​រក​មិនឃើញ​នោះ​ទេ ទោះជា​បែប​ណា​ក្តី គាត់​បាន​រក​រាល់ថ្ងៃ ដោយ​មិន​បាន​ទំនេរ ថែម​ទាំង​បាន​ទៅ​រក​គ្រូ​ឲ្យ​ជួយ​ទស្សន៍​ទាយ​មើល​ថា សព​ចៅប្រុស​របស់​គាត់​នឹង​អណ្តែត​នៅ​ចំងាយ​ជាង​១០០​ម៉ែត្រ ពី​ស្ពាន​គី​ហ្ស៊ុ​ណា ។

ជីតា​បង្កើត​ខាងលើ​ប្រាប់​បន្ត​ថា គាត់​នូវ​តែ​ជិះ​ជួល​ទូក​ម៉ាស៊ីន​១​គ្រឿង ចេញ​តាម​រក​រាល់ថ្ងៃ ដោយ​បាន​ចំណាយ​អស់​ប្រេង​៦​ប៊ីដុង លុះ​រហូត​មក​ដល់​ជិត​ម៉ោង​១​រសៀល ថ្ងៃ​ទី​២២ ខែតុលា ប្រជាពលរដ្ឋ​បាន​និយាយ​ត​ៗ​គ្នា​ថា មាន​សព​ក្មេង​ប្រុស​ម្នាក់ បាន​អណ្តែត​មក​ទើរ​នៅ​ច្រាំង​ទន្លេ​ត្រង់​ព្រែក​ខ្ចៅ ស្រុក​ស្រី​សន្ធរ ដែល​មាន​ចំងាយ​ប្រមាណ​ពី​ស្ពាន​គី​ហ្ស៊ុ​ណា ៦០​គីឡូម៉ែត្រ លុះ​ពេល​ដែល​គាត់​បាន​ជិះទូក​ចេញ​ទៅ​តាម​ពិនិត្យ​មើល ឃើញ​ថា​សព​ដែល​អណ្តែត​មក​ទើ​ច្រាំង​ទន្លេ គឺ​ពិតជា​ចៅប្រុស​របស់​គាត់​មែន ។ ដោយ​បានដឹង​តាម​ទូក​ម៉ាស៊ីន​ឡើង​មក​លើ​វិញ និង​បាន​ដឹក​មក​ដល់​ផ្ទះ​នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា សព​ចៅប្រុស​ត្រូវ​បាន​ដង្ហែ​រយ​កមក​បូជា​នៅ​វត្ត​ចាស់​ផង​ដែរ ។ ចាប់តាំងពី​ពេល​ដែល​កូនស្រី​គាត់​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​មក មិន​ដែល​ឃើញ​ឈ្លោះ​គ្នា​នោះ​ទេ គឺ​កូន​ៗ​ដឹង​តែ​ពី​ខិតខំ​ប្រឹងប្រែង​រកស៊ី ដោយ​កូនប្រសា​ប្រុស​ដឹក​ទឹកបរិសុទ្ធ​ដើរ​បោះ​ឲ្យ​គេ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។

គួរ​រំឭក​ថា លោក​វរសេនីយ៍ត្រី រស់ ម៉ុង​សេង អធិការ​នគរបាល​ស្តីទី​ក្រុង​កំពង់ចាម ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ឈ្មោះ ស៊ូ សានិ​ត អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​បើករថយន្ត​ដឹក​ទឹកបរិសុទ្ធ ចេញពី​ត្រើយ​ខាង​កើតមក​លិច លុះ​ពេល​ដែល​មក​ដល់​ត្រង់​ចំណុច​ខាងលើ​នោះ ក៏​បាន​ឈប់​រថយន្ត​អែប​ខាង ហើយ​បាន​ឱប​កូនប្រុស​តូច​ឈ្មោះ ស៊ូ ថា​នុ អាយុ​២​ឆ្នាំ​កន្លះ ចុះ​ពីលើ​រថយន្ត​បាន​នាំ​គ្នា​ប្រលែង​ជាមួយនឹង​កូន​ប្រហែលជា​៥​នាទី បន្ទាប់​មក​ក៏​បាន​ឡើង​លើ​បង្កាន់ដៃស្ពាន ធ្វើ​អត្តឃាត​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ ដែល​កំពុង​តែ​ហូរ​លិច​ទាំង​ឪពុក និង​កូន​តូច​នោះ បន្តិច​ក្រោយមក​ឪពុក​បាន​ផុស​អណ្តែត​ឡើង បាន​ប្រឹង​ហែល​ចុះ​ទៅ​តាម​ខ្សែទឹក បន្ទាប់​មក​មាន​ទូក​អ្នកនេសាទ​បានឃើញ​ទាន់ ក៏​ចាប់​លើកដាក់​លើ​ទូក បើក​មក​ច្រាំង​ទន្លេ​រួច​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​ផ្ទះ​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ