ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ករណី​ផ្ទុះ​ឡ​កម្ដៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង (មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ពេល​ដែល​ឡ​កម្ដៅ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​បាន​ផ្ទុះ​ឡើង​លាន់​សូរ​យ៉ាង​កក្រើក ព្រមទាំង​មានការ​ឆាបឆេះ​ថែម​ទៀត​ផង ហើយ​បាន​បង្ក​ឲ្យ​មាន​កម្មករ​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ភ្លាម​ៗ​នោះ ខាង​រោងចក្រ​មិន​បាន​ឲ្យ​អ្នក​ខាងក្រៅ​ចូល​ទៅ​ពិនិត្យ​នោះ​ឡើយ ទាំង​អាជ្ញាធរ សមត្ថកិច្ច…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ពេល​ដែល​ឡ​កម្ដៅ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​បាន​ផ្ទុះ​ឡើង​លាន់​សូរ​យ៉ាង​កក្រើក ព្រមទាំង​មានការ​ឆាបឆេះ​ថែម​ទៀត​ផង ហើយ​បាន​បង្ក​ឲ្យ​មាន​កម្មករ​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ភ្លាម​ៗ​នោះ ខាង​រោងចក្រ​មិន​បាន​ឲ្យ​អ្នក​ខាងក្រៅ​ចូល​ទៅ​ពិនិត្យ​នោះ​ឡើយ ទាំង​អាជ្ញាធរ សមត្ថកិច្ច និង​ក្រុម​អ្នកកាសែត ។ លុះ​រយៈពេល​ជាង​១​ម៉ោង​ក្រោយ​ពី​ដឹក​អ្នក​របួស​ទៅ​ពេទ្យ​បាត់ ទើប​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ នគរបាល និង​ប៉េ​អឹ​ម ចូល​ទៅ​ពិនិត្យ ដោយឡែក​ការ​ផ្ទុះ​ឆេះ​ខាងលើ​នោះ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។

នៅ​កន្លែង​ទីតាំង​ឡ​កម្ដៅ​នោះ បាន​ទទួល​រង​នូវ​ការ​ខូចខាត​ខ្ទេចខ្ទីរ ដោយ​ធ្លាយ និង​ដំបូល​រោង​ព្រមទាំង​បាក់​ជញ្ជាំង ហើយ​បំណែក​ឡ​បាន​ខ្ទាត​ចេញ​ក្រៅ ចូល​ទៅ​ក្នុង​រោងចក្រ​ដែក​ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង​៣០​ម៉ែត្រ​ពី​គ្នា​ទៀត​ផង ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​យីហោ​《​ប្រាយ​ស្កា​យ​》​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​រោងចក្រ​បាន​ផ្អាក​ដំណើរការ​ទៅ​ហើយ ដើម្បី​ឲ្យ​កម្មករ​កម្មការិនី​ទាំងអស់​ដែល​ធ្វើការ​នៅ​ទីនោះ​ចេញ​ក្រៅ​ហូប​បាយ​ថ្ងៃត្រង់ លុះ​បន្តិច​ក្រោយមក​បន្ទាប់​ពី​កម្មករ​ចេញ​ក្រៅ​ស្ទើរតែ​អស់ ស្រាប់តែ​ឡ​កម្ដៅ​នោះ​បាន​ផ្ទុះ​ឡើង​លាន់​យ៉ាង​កក្រើក​តែ​ម្ដង មិនតែប៉ុណ្ណោះ​មាន​ទាំង​ការ​ឆាបឆេះ​ឡើង​ថែម​ទៀត​ផង ។ ខណៈនោះ​មុន​ដំបូង​ម្នាក់​ៗ​មិន​នឹក​ស្មានថា​ឡ​នោះ​ផ្ទុះ​ទេ ប៉ុន្តែ​ក្រោយ​ពេល​នាំ​គ្នា​ចូល​ទៅ​មើល ទើប​ដឹង​ថា​ឡ​កម្ដៅ​នោះ​ផ្ទុះ និង​បាន​នាំ​គ្នា​យក​បំពុង​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​អន្តរាគមន៍​ពន្លត់​ទើប​ភ្លើង​រលត់​ទៅ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ផ្ទុះ​ឡើង​នោះ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ថា បណ្ដាល​មក​ពី​អ្វី​នៅឡើយ​ទេ ហើយ​មិនតែប៉ុណ្ណោះ​នៅ​ទីតាំង​ឡ​កម្ដៅ​នោះ បាន​រង​ការ​ខូច​ខា​ទាំងស្រុង ដោយ​បាន​បាក់ និង​ធ្លុះធ្លាយ​ដំបូល ធ្លាយ​ជញ្ជាំង​ថ្ម ហើយ​បំណែក​ឡ​បាន​ខ្ទាត​ហោះ​ចេញ​ក្រៅ ទៅ​បុក​ចូល​ក្នុង​រោងចក្រ​ដែក​យីហោ​《​ឃ្យូ​ស៊ី​ន​》​ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង​៣០​ម៉ែត្រ​ពី​គ្នា​នោះ​ថែម​ទៀត ។

ក្រោយ​ពេល​កើតហេតុ មិន​មាន​នរណា​បានដឹង​ឲ្យ​ប្រាកដ​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​រង​របួស ឬ​មាន​អ្នក​ស្លាប់​ដែរ ប៉ុន្តែ​ខាង​តំណាង​រោងចក្រ​បាន​និយាយ​ប្រាប់​នគរបាល​ថា មាន​កម្មករ​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាទ​ទួល​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​ខាងលើ​នេះ ។ ទោះបីជា​បែប​ណា អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ សង្កាត់ កំពុង​សហ​ការណ៍​ជាមួយ​មន្ត្រី​ជំនាញ​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិត នៃ​ការ​ផ្ទុះ​នេះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ