ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​នៅ​ចំណុច​ផ្លូវកែង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំង​យ៉ុ​ង​ដឹក​បុគ្គលិក​ក្រុមហ៊ុន​រចនា​មង្គល​មក​ពី​រត់​តុ​កោះ​ពេជ្រ​ជាង​២០​នាក់ បើក​ឆ្លង​ផ្លូវបែក​ជា​បួន​មិន​បាន​ប្រយ័ត្ន ក៏​ត្រូវ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​បុក​ចំ​កង់​ក្រោយ​ចំហៀង​ខាងស្តាំ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំង​យ៉ុ​ង​ដឹក​បុគ្គលិក​ក្រុមហ៊ុន​រចនា​មង្គល​មក​ពី​រត់​តុ​កោះ​ពេជ្រ​ជាង​២០​នាក់ បើក​ឆ្លង​ផ្លូវបែក​ជា​បួន​មិន​បាន​ប្រយ័ត្ន ក៏​ត្រូវ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​បុក​ចំ​កង់​ក្រោយ​ចំហៀង​ខាងស្តាំ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​១០៦​កែង​ផ្លូវ​៥១ នៅ​ចំណុច​ខាងលិច​ស្ពាន​នាគ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២Y-២១៣០ ជិះ​គ្នា​ជិត​២០​នាក់ ជា​រថយន្ត​ដឹក​បុគ្គលិក​ឲ្យ​ក្រុមហ៊ុន​រចនា​មង្គល ចំនួន​ជាង​២០​នាក់ មក​ពី​រត់​តុ​នៅ​កោះ​ពេជ្រ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​១០៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ គាត់​បើក​ឆ្លង​ផ្លូវបែក​ជា​បួន​នោះ ជិត​ផុត​ទៅ​ហើយ​ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស អត់​ស្លាក​លេខ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​៥១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន សង្ស័យ​ស្រវឹង បើក​មក​ដល់​ផ្លូវបែក​ជា​បួន មិន​បាន​បន្ថយល្បឿន​នោះ​ទេ ក៏​ជ្រុល​ទៅ​បុក​ចំ​កង់​រថយន្ត​ខាងស្តាំ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​សាំង​យ៉ុ​ងរ​ង​ការ​ខូចខាត​បែក​កង់​ក្រោយ​ចំហៀង​ខាងស្តាំ និង​កំ​ពឹត​ទ្វារ​ក្រោយ​ខាងស្តាំ ឬ​ឯ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​វិញ​ខូចខាត​ហើប​កាង​មុខ និង​ខ្ទេច​មួយ​ចំហៀង​ខាងឆ្វេង ភា្ល​ម​ៗ​នោះ​ដែរ ម្ចាស់​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ចង់​ទាមទារ​ឲ្យ​ខាង​រថយន្ត​សាំង​យ៉ុ​ង​សង ប៉ុន្តែ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​សម្របសម្រួល ទើប​ខាង​រថយន្ត​ព្រូស​មិន​ទាមទារ​ឲ្យ​ជួសជុល​ទៀត ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សាំង​យ៉ុ​ង និង​រថយន្ត​តូ​យ៉ូ​តា​ព្រូស សុខចិត្ត​យក​រថយន្ត​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​រៀង​ៗ​ខ្លួន​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ