ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​មួយ​ដាច់​កង់​មួយ​បែក​កាឡេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន ហើយ​ព្យាយាម​វ៉ា​ជែង​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កាម​រី​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ទៀត ដែល​ទើបនឹង​ចេញពី​ហាត់​សម​ល្ខោនខោល ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ទាំង​សងខាង តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន ហើយ​ព្យាយាម​វ៉ា​ជែង​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កាម​រី​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ទៀត ដែល​ទើបនឹង​ចេញពី​ហាត់​សម​ល្ខោនខោល ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ទាំង​សងខាង តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាង​មុខ​ខារ៉ាអូខេ​អ៊ឹម​ភឺ​រៀល តាម​បណ្តោយ​ផ្លូវ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ពីរ​នាក់​ស្រវឹងស្រា បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​កូ​រ៉​ឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១G-៤៦៤៥ ទើបតែ​ចេញ​មក​ពី​ហាត់​សម​ល្ខោនខោល នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ រួច​បំណង​ទៅ​ផ្ទះ​វិញ​នៅ​សំរោង​អន្តែត ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២M-៥៨០៨ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ទិស​ដៅ​បញ្ច្រាសទិស​ដៅ​គ្នា និង​ក្នុង​ល្បឿន​យ៉ាង​លឿន ព្យាយាម​បើក​វ៉ា​ជែង​ខាងឆ្វេង​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កូ​រ៉ូ​ឡា​ខាងលើ ចំ​ពីមុខ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​ប៉ើង​ទៅ​ទទឹង​ផ្លូវ​ទល់​ក្បាល​ដាក់​គ្នា បណ្ដាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​សរង​ការ​ខូចខាត​ដាច់​កង់​ខាង​មុខ​ចំហៀង​ខាងឆ្វេង ចំណែកឯ​រថយន្ត​កូ​រ៉ូ​ឡា​រង​ការ​ខូចខាត​កំ​ពឹត និង​ដាច់​កាឡេ​កង់​មុខ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ ។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មិន​បង្ក​ឲ្យ​មាន​អ្នក​ទទួល​រង​របួស​ទេ គ្រាន់តែ​រង​ការ​ខូចខាត​រថយន្ត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​ពីរ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ