ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​លាក់​មុខ ឆក់​យក​ជីវិត​តែ​មួយប៉ប្រិចភ្នែក

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ជិះ​ម៉ូតូ​បុក​គោ​យន្ត​មួយ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​យប់ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧​លើ​កំណាត់​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ ភូមិ​ផ្ទះ​រុង​ឃុំ​ផ្ទះ​រុង…

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ជិះ​ម៉ូតូ​បុក​គោ​យន្ត​មួយ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​យប់ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧​លើ​កំណាត់​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ ភូមិ​ផ្ទះ​រុង​ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ។

ជន​រង​គ្រោះ​ឈ្មោះ ទូច ទិ​ត​ហៅ​ម៉ូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ប្រជា​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​២០១៥ ពណ៌​ខ្មៅ ស្លាក​លេខ ពោធិ៍សាត់ ១F-៨៩៨១ ។

សមត្ថកិច្ច​បាន​និយាយ​ថា នៅ​យប់​នោះ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​លឿន ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ទៅ​បុក​គោ​យន្ត​ពីក្រោយ ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល នឹង​ថ្នល់​សន្លប់​ស្ដូកស្ដឹង​នៅ​ដង្ហើមចង្រិត ។ ឃើញ​ហេតុការណ៍​ដ៏​រន្ធត់​បែប​នេះ​អ្នក​បើក​គោ​យន្ដ​បាន​គេចខ្លួន​បាត់​ស្រមោល​ទៅ ។

មួយសន្ទុះ​ក្រោយមក​ទើប​មាន​ក្រុម​គ្រួ​សារបាន​នាំ​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​បញ្ជូន​ដល់​ពាក់កណ្ដាល​ផ្លូវ ក៏​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ ។
ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ពេល​យប់​យ៉ាង​លឿន មិន​ពាក់មួក​សុវត្ថិភាព ហើយ​បុក​ចំ​ដើមទ្រូង​ប៉ះពាល់​គ្រឿងក្នុង យ៉ាងធ្ងន់ធ្ងរ​ទើ​បណ្ដាល​ឲ្យ​ឆាប់​ស្លាប់​បែប​នេះ ។ ម៉ូតូ និង​គោ​យន្ដ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ដើម្បី​ដោះស្រាយ​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ