ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ​ស្រាប់តែ​ជួប​ពួក​ខ្លែងស្រាក់​ធ្វើ​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​ម្តាយ និង​កូនប្រុស ខណៈ​កំពុង​ជិះ​ម៉ូតូ​ចេញពី​ផ្សារ​ត្រលប់​ទៅ​ផ្ទះ​វិញ​លុះ​ធ្វើ​ដំណើរ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៤​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ការ​បូ​ប​ស្ពាយ​ពី​ស្ត្រី​ជា​ម្តាយ​តែ​មិន​បាន​សំរេច បណ្តាល​ឱ្យ​ស្ត្រី​ជា​ម្តាយ​ធ្លាក់​ពីលើ​ម៉ូតូ​រង​របួស​បែកក្បាល ហេតុការណ៍​នេះ​ដែរ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៤០​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​ម្តាយ និង​កូនប្រុស ខណៈ​កំពុង​ជិះ​ម៉ូតូ​ចេញពី​ផ្សារ​ត្រលប់​ទៅ​ផ្ទះ​វិញ​លុះ​ធ្វើ​ដំណើរ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៤​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ការ​បូ​ប​ស្ពាយ​ពី​ស្ត្រី​ជា​ម្តាយ​តែ​មិន​បាន​សំរេច បណ្តាល​ឱ្យ​ស្ត្រី​ជា​ម្តាយ​ធ្លាក់​ពីលើ​ម៉ូតូ​រង​របួស​បែកក្បាល ហេតុការណ៍​នេះ​ដែរ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៤០​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ចំណុច​ផ្លូវ​១៩៩​កែង​នឹង​ផ្លូវ​៤៣០ ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ម្តាយកូន​មិន​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក ស៊ុ​យ​ហ្ស៊ុ​គី​ឡែ​ត ពណ៌​ស ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ត្រូវជា​ម្តាយ និង​កូន​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​គី​ឡែ​ត ពណ៌​ស បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​១៩៩ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស​ជា​ជនសង្ស័យ​៤​នាក់​បាន​ជិះ​២​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​មួយ​គ្រឿង និង​មួយ​គ្រឿង​ទៀត​ជា​ប្រភេទ​ម៉ូតូ​អូ​តូ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៤៣០​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​ស្ត្រី​ជា​ម្តាយ​ដែល​អង្គុយ​ខាងក្រោយ​តែ​មិន​បាន​សំរេច បណ្តាល​ឱ្យ​ស្ត្រី​រូប​នោះ​ដួល និង​ធ្លាក់​ពីលើ​ម៉ូតូ​រង​របួស​បែកក្បាល​ខាងក្រោយ ចំណែក​កូនប្រុស​ជា​អ្នក​ឌុ​ប​អត់​មាន​រង​របួស​នោះ​ទេ ។ ដោយឡែក​ជនសង្ស័យ​វិញ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

តាម​ប្រភព​ពី​កូនប្រុស​ដែល​ជា​អ្នក​ឌុ​ប​ម្តាយ​បានឱ្យ​ដឹង​ថា មុន​នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​ពីរ​នាក់​ម្តាយ និង​កូន​បាន​ចេញពី​លក់ ឥ​វ៉ា​ន​នៅ​ផ្សារ​អូ​ឡាំ​ពិ​ច បាន​ជិះ​ម៉ូតូ​ខាងលើ​គោលបំណង​ត្រលប់​មក​ផ្ទះ​វិញ​នៅ​ម្តុំ​ក្រោយ​ផ្សារ​សុ​វ​ណ្ណា ខណៈ​មក​ដល់​ចំណុច​កើតហេតុ ជិត​នឹង​ដល់​ផ្ទះ​ទៅ​ហើយ​ក៏​ស្រាប់តែ​មាន​បុរស​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម និង​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក បាន​ជិះ​មក​ក្នុង​ទិស​ដៅ បញ្ច្រាសទិស​ដៅ​គ្នា​ហើយ​ពេល​នោះ​មាន​ម៉ូតូ​មួយ​គ្រឿង​បាន​ជិះ​មក​ប៉ះ និង​កន្ទុយ​ម៉ូតូ​របស់​គាត់​បណ្តាល​ឱ្យ​ម៉ូតូ​ដួល​តែ​ម្តង​ទៅ ចំណែក​រឿង​ឆក់​កាបូប​វិញ​រូប​គាត់​ជា​កូន​មិន​បានដឹង​នោះ​ទេ ព្រោះ​គាត់​ជា​អ្នក​បើក​ម៉ូតូ​ទាល់តែ​សួរ​ម្តាយ​របស់​គាត់​ទើប​ដឹង​រឿង​ច្បាស់ ។

រីឯ​ស្ត្រី​ជា​ម្តាយ​វិញ​មិន​អាច​និយាយ​បាន​ទេ​ព្រោះ​រង​របួសធ្ងន់ ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​ដឹក​យក​ទៅសង្គ្រោះ​នៅ​គ្លិ​និ​ច​ឯកជន ចំណែក​ម៉ូតូ​ត្រូវ​បានកូន​ដែល​អត់​មាន​រង​របួស​ជិះ​យក​ទៅ​តាម​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ