ជីកដីសង់ផ្ទះមិនឃើញកំណប់ បែរជាគ្រាប់ផ្ទុះទៅវិញ
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋម្នាក់ឈ្មោះ អាំង ហូមា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិលាច ឃុំលាចស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់…
ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋម្នាក់ឈ្មោះ អាំង ហូមា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិលាច ឃុំលាចស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់…
ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋម្នាក់ឈ្មោះ អាំង ហូមា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិលាច ឃុំលាចស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានជីកដីសង់ផ្ទះខណៈពេលនោះក៏ស្រាប់តែប្រទះឃើញក្បាលគ្រាប់មិនទាន់ផ្ទុះកប់ក្នុងដី ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥និង៤៥នាទីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ។
សមត្ថកិច្ចដែលចុះទៅពិនិត្យជាក់ស្តែងបានបញ្ជាក់ថា ក្បាលគ្រាប់ខាងលើ ចម្រុះគ្នា មានក្បាលគ្រាប់ទំហំ១០០មិល្លីម៉ែត្រ០២គ្រាប់, ក្បាលគ្រាប់ទំហំ M ៦៧ ចំនួន០១គ្រាប់, ក្បាលគ្រាប់ទំហំ៨០មិល្លីម៉ែត្រ០២គ្រាប់, ក្បាលគ្រាប់ឡង់០៤គ្រាប់, ក្បាលគ្រាប់ទំហំ៦០មិល្លីម៉ែត្រ០២គ្រាប់, ក្បាលគ្រាប់ B.៤០ ចំនួន០១គ្រាប់ និងក្បាលគ្រាប់មិនស្គាល់ម៉ាកចំនួន១៨គ្រាប់ទៀត ។ គ្រាប់យុទ្ធភ័ណ្ឌទាំងនេះនៅមានគុណភាព៥០ភាគរយនៅឡើយ ប្រសិនបើយើងកាប់ចំធ្ងន់ ឫយកវាទៅដុត គប់ ដំលេង និងច្នៃធ្វើអ្វីផ្សេងៗជាដើមវាអាចផ្ទុះភ្លាម ។ ក្បាលគ្រាប់មិនទាន់ផ្ទុះខាងលើ សមត្ថកិច្ច បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីប្រគល់ជូនអង្គការបោសសំអាតមីនកម្ទេចចោល ។
នេះចំជាជីកដីសង់ផ្ទះមិនជួបកំណប់មាសបែរជាជួបកំណប់គ្រាប់មិនទាន់ផ្ទុះទៅវិញ ភ័យព្រលឹងចុងសក់លែងឃ្លានបាយ០២ថ្ងៃតែម្តង ៕
ចែករំលែកព័តមាននេះ