ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​លឿន​ពេក​ពន្លះ​រថយន្ត​ដឹក​ទឹកកក​រង​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រង់​ចំណុច​ផ្លូវ​ខ្វែង ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​ទៀត ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​ទាប​ភ្លឺ ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រង់​ចំណុច​ផ្លូវ​ខ្វែង ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​ទៀត ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​ទាប​ភ្លឺ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​រឹ​ទ្ធី កែង​និង​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កូរ៉េ​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AG-៤៩៩២ ជា​ប្រភេទ​រថយន្ត​កូរ៉េ​មួយ​តោន​ដឹក​ទឹកកក បើកបរ​ដោយ​បុរស​ពីរ​នាក់ តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​រិ​ទ្ធី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បត់​ឆ្វេង​ទៅ​ផ្លូវ​ហាណូយ ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១E-៦៩៤០ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ឬ​ឯ​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​កំ​ពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង ចំណែកឯ​អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​នាក់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ