ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគី​ជា​ច្រើន​កំពុង​ចាប់អារម្មណ៍ នឹង​ក្លាយជា​ម្ចាស់​ថ្មី​របស់ Newcastle United

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា មាន​ភាគី​ជា​ច្រើន​បាន​សម្តែង​ការ​ចាប់អារម្មណ៍​លើ​ការ​ទិញ​យក​ក្លឹ​ប​បាល់ទាត់ Newcastle United បន្ទាប់​ពី​ម្ចាស់​របស់​វា លោក Mike Ashley…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា មាន​ភាគី​ជា​ច្រើន​បាន​សម្តែង​ការ​ចាប់អារម្មណ៍​លើ​ការ​ទិញ​យក​ក្លឹ​ប​បាល់ទាត់ Newcastle United បន្ទាប់​ពី​ម្ចាស់​របស់​វា លោក Mike Ashley បាន​ដាក់​លក់​កាលពី​ថ្ងៃ​ច័ន្ទ ។

ការ​លើក​ឡើង​ខាងលើ​នេះ គឺជា​សម្តី​របស់​មេធាវី Andrew Henderson ដែល​ជា​មេធាវី​របស់​លោក Mike និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ។

នៅ​ក្នុង​ចំណោម​ភាគី​មាន​ឥទ្ធិពល​ទាំងនោះ មាន​ក្រុមហ៊ុន PCP Capital Partners ដែល​មាន​សេដ្ឋីនី Amanda Staveley ជា​ម្ចាស់ ។ ក្រុមហ៊ុន​នេះ​ហ៊ាន​ដេញថ្លៃ​៤០០​លាន​ដុល្លារ ក្នុង​ការ​ទិញ​យក​ក្លឹ​ប​នេះ ។ លោក​មេធាវី Andrew បាន​មាន​ប្រសាសន៍​ប្រាប់​ទៅ Sky Sport ថា ៖ “​ចាប់តាំងពី​ថ្ងៃ​ច័ន្ទ​មក ចំនួន​អ្នក​ចង់បាន​ក្លឹ​ប​នេះ​កាន់តែ​កើនឡើង​ៗ​គួរ​ឲ្យ​កត់សម្គាល់ ។ យើង​កំពុង​តែ​បន្ត​ទាក់ទង​ទៅ​អ្នកទិញ​ផ្សេង​ៗ​ទៀត ដែល​បាន​ចរចារ​ជាមួយ​យើង​កាលពី​ថ្ងៃ​ច័ន្ទ ។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លឹ​ប​មួយ​នេះ​ធ្លាប់​ធ្លាក់​មុខមាត់​ចំនួន​ពីរ​ដង រាប់​តាំងពី​លោក Mike ទិញ​វា​មក​ក្នុង​ឆ្នាំ​២០០៧ ។ ទើបតែ​នៅ​រដូវ​កាល​នេះ​ទេ ទើប​អាច​ងើបមុខ​វិញ​បាន​ដោយ​បាន​ចូលរួម​ក្នុង Premier Leagues នៅ​លំដាប់​លេខ​៩ ពិន្ទុ​១១ ក្រោម​ការ​ដឹកនាំ​របស់​លោក Refael Benitez ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ