ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាបាល​ជំងឺមហារីក​សុដន់ ដោយ​ថ្នាំ​មហារីក និង​ផល​រំខាន​

6 ឆ្នាំ មុន

នាំ​មក​ជូន​ដោយ Forte Insurance រាជធានី​ភ្នំពេញ ៖ យើង​ដឹង​ហើយ​ថា ការ​ព្យាបាល​ជំងឺមហារីក​សុដន់ គឺ​គ្រូពេទ្យ​នឹង​កំណត់​ការ​ព្យាបាល​ជំងឺ​មហា រីក​សុដន់​ដោយ​ផ្អែក​ទៅ​លើ​ប្រភេទ​ដំណាក់កាល និង​ទំហំ…

នាំ​មក​ជូន​ដោយ Forte Insurance

រាជធានី​ភ្នំពេញ ៖ យើង​ដឹង​ហើយ​ថា ការ​ព្យាបាល​ជំងឺមហារីក​សុដន់ គឺ​គ្រូពេទ្យ​នឹង​កំណត់​ការ​ព្យាបាល​ជំងឺ​មហា រីក​សុដន់​ដោយ​ផ្អែក​ទៅ​លើ​ប្រភេទ​ដំណាក់កាល និង​ទំហំ ព្រមទាំង​មាន​ជាប់​ទាក់ទង​នឹង​អ័រម៉ូន​ឬ​អត់​។ គ្រូពេទ្យ​ក៏​គិត​បន្ថែម​ទៅ​លើ​សុខភាព​ទូទៅ និង​ការ​ចង់បាន​របស់​អ្នកជំងឺ​ដែរ​។

ស្ត្រី​ភាគច្រើន​ដែល​មាន​ជំងឺមហារីក​សុដន់ គឺ​ត្រូវ​ព្យាបាល​ដោយ​វះកាត់ ប្រើ​ថ្នាំ​ជំងឺ​មហា​រីក ការ​ព្យាបាល​ដោយអ័រម៉ូន ឬ​បាញ់​កាំរស្មី​។ ដូច្នេះ​យើង​នឹង​លើកយក​ពី​ការ​ព្យាបាល​មួយទៀត គឺ​តាម​រយៈ​ការ​ព្យាបាល​ដោយ​ថ្នាំ​មហា​រីក​។

ការ​ព្យាបាល​ដោយ​ថ្នាំ​មហារីក​នេះ គឺជា​ការ​ប្រើ​ថ្នាំ​ដើម្បី​សម្លាប់​កោសិកា​មហារីក​។ បើសិនជា​មហារីក​មានការ​ប្រឈម​ខ្ពស់ និង​កើតឡើង​ម្តងទៀត ឬ​រាលដាល​ទៅ​កន្លែង​ផ្សេង គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ប្រើ​មធ្យោបាយ​មួយ​នេះ​ដើម្បី​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​នេះ​ឡើង​វិញ​។

ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​មហារីក​ពេល​ខ្លះ​អាច​ប្រើ​មុន​ពេល​វះកាត់​ចំពោះ​ស្ត្រី​ដែល​មាន​ដុំ​សាច់​ក្នុង​សុដន់​ធំ​ៗ​។ គោលបំណង​នៃ​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បង្រួម​ទំហំ​ដុំ​សាច់​ឲ្យ​តូច ដើម្បី​ងាយស្រួល​កាត់​ចេញ​។

សម្រាប់​ផល​រំខាន​នៃ​ការ​ប្រើ​វិធី​ព្យាបាល​មួយ​នេះ​មាន​ដូច​ជា ៖ ជ្រុះ​សក់ ចង្អោរ ក្អួត អស់កម្លាំង និង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​បង្ក​រោគ​។ អ្វី​ដែល​កម្រ​នោះ គឺ​អាច​នាំ​ឲ្យ​រាំងរដូវ​មុន​កំណត់ មិន​អាច​មានកូន​បាន ខូច​បេះដូង តម្រងនោម សរសៃប្រសាទ និង​បង្ក​ជំងឺមហារីក​គ្រាប់​ឈាម​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ