ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សុខ​ៗ​ស្រាប់តែ​ផ្ទុះ​រេ​ពេញ​ផ្លូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​យ៉ាង​លឿន​សុខ​ៗ​ស្រាប់តែ​រថយន្ត​ផ្ទុះ​កង់​ខាងក្រោយ បណ្តាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក និង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​អស់​ចំនួន​មួយ​កង់ ព្រមទាំង​រង​ការ​ខូចខាត​រថយន្ត​ផង​ដែរ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ភូមិ​ព្រែក​តាឡុ​ង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​យ៉ាង​លឿន​សុខ​ៗ​ស្រាប់តែ​រថយន្ត​ផ្ទុះ​កង់​ខាងក្រោយ បណ្តាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក និង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​អស់​ចំនួន​មួយ​កង់ ព្រមទាំង​រង​ការ​ខូចខាត​រថយន្ត​ផង​ដែរ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ម្នាក់ អាយុ​៤០​ឆ្នាំ មិនដឹង​ថា​ទៅ​ណា​នោះ​ទេ បាន​បើករថយន្ត​មួយ​គ្រឿង ពណ៌​ស្ករ ស្លាក​លេខ ភ្នំពេញ​២N-៣៣៧៨ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង យ៉ាង​លឿន​ខណៈ​មក​ដល់​ចំណុច​ខាងលើ​មិនដឹង​ជា​យ៉ាង​មិច ស្រាប់តែ​រថយន្ត​ផ្ទុះ​កង់​ក្រោយ​ចំហៀង​ឆ្វេង លាន់​ដូច​គ្រាប់បែក និង​ធ្វើ​ឲ្យ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង​បាក់​អស់​ចំនួន​១​កង់​ហើយ​ថែម​ទាំង​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ក្រ​ពិត​ខាំង​មុខ​ចំហៀង​ខាងឆ្វេង និង​បាក់​រ៉ូ​ទីល​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​បើករថយន្ត​ទេ ។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​ហើយ គេ​ឃើញ​បុរស​រូប​នោះ បាន​បើករថយន្ត​មក​អែប​ខាង​ចិញ្ចើម​ផ្លូវ រួច​ហើយ​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ជំនាញ​ខណ្ឌមានជ័យ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​បាន​ទំនាក់ទំនង​ហៅ​ខាង​ជំនាញ​ក្រុង ឲ្យ​មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ