ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​កំណាច​នា​ពេល​ថ្មី​ៗ​ប៉ះពាល់​ដល់​ចំណូល​

6 ឆ្នាំ មុន

ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ៖ បន្ទាប់​ពី​ព្យុះ Harvey, Irma និង Maria បាន​បក់​បោក​នៅ​ប៉ែក​ខាងត្បូង​នៃ​សហរដ្ឋអាមេរិក និង​កោះ Puerto…

ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ៖ បន្ទាប់​ពី​ព្យុះ Harvey, Irma និង Maria បាន​បក់​បោក​នៅ​ប៉ែក​ខាងត្បូង​នៃ​សហរដ្ឋអាមេរិក និង​កោះ Puerto Rico មក សំណល់​ដែល​សល់​ពី​គ្រោះ​ធម្មជាតិ​ទាំងនេះ​កំពុង​តែ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ក្រុមហ៊ុន​អា​មេ​រិ​ក ។

ព្យុះ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ត្រូវ​ផ្តល់​សំណង​ជា​ច្រើន​ដល់​ជន​រង​គ្រោះ​រាល់​ទ្រព្យសម្បត្តិ​ខូចខាត​ទាំងអស់ ។ លើស​ពី​នេះ អ្នក​លក់រាយ ក្រុមហ៊ុន​ផលិត និង​ធនាគារ ក៏​រង​ផល​ប៉ះពាល់​ដែរ ។

ក្រុមហ៊ុន​ប្រមាណ​ជិត​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន S&P 500 ដែល​បាន​រាយការណ៍​ពី​ប្រាក់​ចំណូល​ក្នុង​ត្រីមាស​ទី​៣ នា​ពេល​ថ្មី​ៗ​នេះ​និយាយ​ថា ព្យុះ​ទាំងនេះ​ប៉ះពាល់​អាជីវ​កម្ម​របស់​ពួក​គេ​ក្នុង​ផ្នែក​មួយ​ចំនួន ។

លោក John Olin បាន​ប្រាប់​វិនិយោគិន​កាលពី​ថ្ងៃ​អង្គា​រថា ៖« ពួក​យើង​ព្យាករ​ថា ការ​ប៉ះពាល់​ពី​ព្យុះ​ទាំងនេះ​នឹង​ស្មើ​ប្រមាណ​១,៥ ទៅ​២% នៃ​ការ​ធ្លាក់​ចុះ​ការ​លក់​របស់​ក្រុមហ៊ុន Harley-Davidson ក្នុង​ត្រីមាស​នេះ » ។

ឧត្តម​អគ្គនាយក​ក្រុមហ៊ុន S&P 500 យ៉ាងតិច​៤៨ បាន​ប្រាប់​វិនិយោគិន​ថា អាជីវកម្ម​របស់​ពួក​គេ​បាន​រង​ការ​ខូចខាត​ពី​ព្យុះ​ទាំងនេះ ។

មាន​ក្រុមហ៊ុន​យ៉ាងតិច​១២ រួម​មាន U.S. Bancorp និង Abbott Laboratories និយាយ​ថា អាជីវកម្ម​របស់​ពួក​គេ​ទទួល​រង​ការ​ខូចខាត​ពី​ការ​រញ្ជួយ​ដី​នៅ​ខែកញ្ញា ។ វា​សម្លាប់​មនុស្ស​​អស់​៣៦៩​នាក់​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដែល​ជាទី​ផ្សារ​ដ៏​ធំ​សម្រាប់​ក្រុមហ៊ុន​អា​មេរិក។

American International Group បាន​ព្យាករ​ថា ការ​ប៉ាន់ស្មាន​ការ​ខាតបង់ គឺ​ស្មើ​ប្រមាណ​​១​ប៊ី​លាន​ដុល្លារ​សម្រាប់​ព្យុះ Harvey និង​១​ប៊ី​លាន​ដុល្លារ​សម្រាប់ Irma ខណៈ​ព្យុះ Maria និង​គ្រោះ​ផ្សេង​ទៀត​ខាតបង់​ប្រមាណ​៧០០​លាន​ដុល្លារ រួម​ជាមួយ​១៥០​លាន​ដុល្លារ​បង្ក​ដោយ​ព្យុះ​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ