ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍​ត្រឹម​ម្ចាស់​ដាក់​GPS ដល់​ពេល​សួរនាំ​បែកធ្លាយ​រឿង​មួយទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​របស់​ជន​រង​គ្រោះ​បាន​សំរេច​តែចៃដន្យ​ក្នុង​កាបូប​របស់​ជន​រង​គ្រោះ​មាន​ទូរស័ព្ទ​មួយ​គ្រឿង​ដែល​ភ្ជាប់​ប្រព័ន្ធ​GPS ត្រូវ​បាន​ម្ចាស់​តាម​ស្រាវជ្រាវ​រក​ឃើញ​ឃាត់ខ្លួន​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​សាកសួរ ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​នឹង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ ម្តុំ​លក់​បន្លែ​ផ្សារ​ដើម​គ ផ្លូវ​៣៧៤…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​របស់​ជន​រង​គ្រោះ​បាន​សំរេច​តែចៃដន្យ​ក្នុង​កាបូប​របស់​ជន​រង​គ្រោះ​មាន​ទូរស័ព្ទ​មួយ​គ្រឿង​ដែល​ភ្ជាប់​ប្រព័ន្ធ​GPS ត្រូវ​បាន​ម្ចាស់​តាម​ស្រាវជ្រាវ​រក​ឃើញ​ឃាត់ខ្លួន​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​សាកសួរ ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​នឹង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ ម្តុំ​លក់​បន្លែ​ផ្សារ​ដើម​គ ផ្លូវ​៣៧៤ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ។

ជនសង្ស័យ​មានឈ្មោះ សុខ ប្រុស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​កាបូប​មានឈ្មោះ ប​.​រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដកហូត​កាបូប​យួរដៃ​មួយ​មាន​លុយ​មួយ​ចំនួន ទូរស័ព្ទ​ម៉ាក iPhone មួយ​គ្រឿង កាត​ទូរស័ព្ទ​មួយ​ចំនួន ព្រមទាំង​ម៉ូតូ​ម៉ាក​ហុងដាឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BJ-៥៤៨៦ ជា​របស់​ជន​រង​គ្រោះ រួម​ទាំង​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច និង​សោ​សំរាប់​កាច់​.​ក​ម៉ូតូ​មួយ​ផង​ដែរ ។

តាម​សម្តី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ទុក​កាបូប​ដែល​មាន​លុយ​ខ្មែរ​ជាង​១០​ម៉ឺន​រៀល ទូរស័ព្ទ​ម៉ាក iPhone 6 មួយ​គ្រឿង ព្រមទាំង​កាត​ទូរស័ព្ទ​មួយ​ចំនួន​នៅ​ក្នុងផ្ទះ ហើយ​រូប​គាត់​រវល់​តែ​លក់ដូរ ហើយ​ក៏​មិនដឹង​ថា ជនសង្ស័យ​ចូល​ទៅ​លួច​យក​កាបូប​លុយ​នៅ​ពេល​ណា​នោះ​ទេ ។ បន្ទាប់​ពី​លក់ដូរ​អីវ៉ាន់​ឱ្យ​គេ​អស់ហើយ​រូប​គាត់​ជា​ជន​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​​ក្នុង​ដើម្បី​ទៅ​យក​ការ​បូ​ប​លុយ​ក៏​ស្រាប់តែ​អត់​ឃើញ​ទើប​ដឹងខ្លួន​ថា ការ​បូ​ប​លុយ​របស់​គាត់​ត្រូវ​បាន​​ចោរលួច​តែ​ដោយសារ​តែ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​យក​ទៅ​គឺ​មាន​ទូរស័ព្ទ​មួយ​គ្រឿង​ដែល​រូប​​គាត់​បាន​ដាក់​ប្រព័ន្ធ​GPS ដូចនេះ​រូប​គាត់​ជា​ជន​រង​គ្រោះ​បាន​ឆែក និង​តាមដាន​រហូត​ដឹង​ថា ជន​សង្ស័យ​កំពុង​តែ​ស្ថិត​នៅ​ម្តុំ​ផ្សារ​ដើម​គ​ដូចនេះ​ហើយ​រូប​គាត់​បាន​ជិះ​ម៉ូតូ​តាម​ស្វែងរក​ជនសង្ស័យ​​រូប​នោះ​បានឃើញ​ស្ពាយ​កាបូប​គាត់​នៅ​ជាប់​នឹង​ខ្លួន​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​យក​​ទៅ​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​២៤​ម៉ោង ដែល​នៅ​ក្បែរ​នោះ​ធ្វើការ​សាកសួរ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​រូប​នោះ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ចូល​លួច​យក​ការ​បូ​ប​​លុយ​របស់​ជន​រង​គ្រោះ​ពិតមែន ហើយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ក៏​រូបគេ​ទើប​នឹង​កាច់​.​ក​យក​ពី​ខណ្ឌ​សែន​សុខ​ដូច​គ្នា ។ បន្ទាប់​ពី​សាកសួរ​ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង​ត្រូវ​បាន​​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ