ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ក្លឹ​ប Barca ម្នាក់ ៖ “Neymar នឹង​នៅ​តែ​អន់​ជាង Messi ទោះ​៤​ឆ្នាំ​ទៀត​ក៏​ដោយ​”

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា មិត្ត​រួម​ក្រុម​ជម្រើសជាតិ និង​ជា​អតីត​មិត្ត​រួម​ក្លឹ​ប Barca ជាមួយនឹង Neymar ម្នាក់…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា មិត្ត​រួម​ក្រុម​ជម្រើសជាតិ និង​ជា​អតីត​មិត្ត​រួម​ក្លឹ​ប Barca ជាមួយនឹង Neymar ម្នាក់ មាន​ជំនឿ​ថា Neymar នឹង​នៅ​តែ​អន់​ជាង Messi ទោះបីជា​បួន​ឆ្នាំទៅ​មុខ​ទៀត​ក៏​ដោយ ។

អ្នក​ដែល​និយាយ​បែប​នេះ គឺជា​កីឡាករ​របស់​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona ឈ្មោះ Paulinho ។ គេ​គឺជា​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជាមួយនឹង Neymar ។

កីឡាករ​រូប​នេះ​បាន​លើក​ឡើង​ថា ៖ “​ពួក​គេ​ទាំង​ពីរ​នាក់​គឺ​ខុស​គ្នា​ត្រង់​ចំណុច​ច្រើន​ណាស់ ។​ពួក​គេ​សុទ្ធតែ​គួរ​ឲ្យ​សរសើរ ហើយ​ឥលូវ​នេះ​ខ្ញុំ​កំពុង​តែ​ជួយ Messi ឲ្យ​ក្លាយជា​កីឡាករ​ល្អ​ដាច់​គេ ។ Neymar ក៏​មិន​អន់​ដែរ ហើយ​ខ្ញុំ​ក៏​ត្រូវ​តែ​ជួយ​គេ​ឲ្យ​សម្រេច​បំណង​ក្នុង​ក្រុម​ជម្រើសជាតិ​ដែរ ។ Messi គឺជា​កីឡាករ​កំពូល​លើសគេ​នា​ពេល​នេះ តែ Neymar នឹង​ក្លាយទៅជា​ដូច្នេះ​ប្រហែល​នៅ​បួន​ប្រាំ​ឆ្នាំទៅ​មុខ​ទៀត ៕”

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ