ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​គ្នា​ម្ដង​ហើយ មក​ម្ដងទៀត​ទាញ​កាំបិត​កា.ប់​ដេរ​២៥​ថ្នេរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផឹកស៊ី​ស្រវឹង​ថ្ងៃ​ខួបកំណើត​កូន​ម្ចាស់ផ្ទះ​ជួល ទាស់​ពាក្យ​សម្តី​រហូត​ដល់​ប្រើ​អំពើ​ហិង្សា​យក​កាំបិត​បុ័ងតោ​កាប់​ជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​រង​របួសធ្ងន់ ចំណែក​ភាគី​ម្ខាង​ទៀត​ជាប់​ខ្នោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ ផឹកស៊ី​ស្រវឹង​ថ្ងៃ​ខួបកំណើត​កូន​ម្ចាស់ផ្ទះ​ជួល ទាស់​ពាក្យ​សម្តី​រហូត​ដល់​ប្រើ​អំពើ​ហិង្សា​យក​កាំបិត​បុ័ងតោ​កាប់​ជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​រង​របួសធ្ងន់ ចំណែក​ភាគី​ម្ខាង​ទៀត​ជាប់​ខ្នោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅផ្ទះ​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ វ៉ា​ន ស្រស់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត រស់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​មានឈ្មោះ សួន វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​វាយតម្លៃ​អចលនទ្រព្យ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រពន្ធ​ឈ្មោះ ញូ​ង រី​ណា អាយុ​២៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​សម្ដី​ប្រពន្ធ​ជនសង្ស័យ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ មានកម្ម​វិធី​ខួបកំណើត​កូន​ម្ចាស់ផ្ទះ​ជួល​អាយុ​៣​ឆ្នាំ ហើយ​បាន​ផឹកស៊ី​នៅ​កន្លែង​ផ្សេង​ៗ​គ្នា ដោយ​ជន​រង​គ្រោះ ត្រូវជា​មិត្តភក្តិ​របស់​កូនប្រុស​ម្ចាស់ផ្ទះ បាន​ផឹកស៊ី​ជិត​បន្ទប់​ជនសង្ស័យ ហើយ​ចំណែក​ជន​បង្ក​ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​បាន ផឹក​នៅ​ឆ្ងាយ​ពី​គ្នា បន្ទាប់​មក​ភាគី​រង​គ្រោះ និង​កូន​ម្ចាស់ផ្ទះ​ឈ្មោះ អាបាន បាន​ផឹកស៊ី​ជជែក​គ្នា​ខ្លាំង​ៗ​ពេក មាន​ភាព​រញ៉េរញ៉ៃ​រក​វាយ​គ្នា ធ្វើ​ឲ្យ​ប្រពន្ធ​ជន​បង្ក​បាន​ទូរស័ព្ទ​ហៅ​ប្តី ឲ្យ​មក​មើល ។ ពេល​ជនសង្ស័យ​មក​ដល់​បាន​សួរនាំ​ថា​មានរឿង​អី ឭ​រក​វាយ​ប្អូន​ឈ្មោះ អាបាន ហើយ​ជន​រង​គ្រោះ​សួរ​ថា ប្អូន​អ្នក​ណា ពេល​នោះ​ជន​បង្ក​បាន​ឆ្លើយ​ថា ប្អូន​អញ ក៏​បាន​ឈ្លោះ​ពាក្យ​សម្ដី​គ្នា​ម្តង​មក​ហើយ តែ​បាន​សម្របសម្រួល​គ្នា​ស្ងាត់​អស់ ហើយ​ជន​រង​គ្រោះ​ចេញ​ទៅ​ក្រៅ​បាត់ ។ លុះ​នៅ​ម៉ោង​កើតហេតុ ស្រាប់តែ​ជន​រង​គ្រោះជា​អ្នក​បង្ករឿង​ម្តងទៀត បាន​ហៅ​បក្ខពួក​មាន​គ្នា​២​នាក់ មក​ធាក់​ទម្លុះ​ទ្វារ​បន្ទប់​ជនសង្ស័យ បណ្តាល​ឲ្យ​រយះ​ទ្វារ​ដាច់​គន្លឹះ រួច​បាន​គប់​កៅអី​ឈើ​ចូល​ក្នុង​បន្ទប់​ជិត​ចំ​ប្រពន្ធ​រង​គ្រោះ ដែល​មាន​ផ្ទៃពោះ​ទៀត និង​បាន​ចូល​ទៅ​បង្ករឿង​ក្នុងផ្ទះ​ជួល ធ្វើ​ឲ្យ​ជនសង្ស័យ​ទប់​កំហឹង​មិន​បាន ស្ទុះ​ទៅ​យក​កាំបិត​បុ័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ ជា​ច្រើន​កាំបិត និង​បណ្តាល​ឲ្យ​ដួល​សន្លប់ ហើយ​បាន​នាំ​ទៅ​មន្ទីរពេទ្យ​នៅ​ភូមិ​កើតហេតុ​ភ្លាម​ផង​ដែរ ។

បន្ទាប់​មក​ភាគី​ខាង​រង​គ្រោះ បាន​ប្តឹង​សមត្ថកិច្ច​មក​អន្តរាគមន៍ ហើយ​ឃាត់​ជនសង្ស័យ​ទៅ​សួរនាំ​ភ្លាម​ៗ​ផង​ដែរ ។​បន្ទាប់​មក​សមត្ថកិច្ច​បាន​ទៅ​ទទួល​ពាក្យបណ្តឹង​នៅ​មន្ទីរពេទ្យ​ដោយ​មាន​ស្នាម​រយះ​មុខ​ចំហៀង​ខាងឆ្វេង និង​ខ្នង​ជា​ច្រើន​កន្លែង ដេរ​ចំនួន​២៥​ថ្នេរ នៅ​ខាង​មុខ​ហើយដោយ​ឡែក​ជន​រង​គ្រោះ​សន្លប់​មិន​ទាន់​ដឹងខ្លួន​មិន​បាន​ទទួល​ពាក្យបណ្តឹង​ឡើយ ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ