ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ​ចិញ្ចឹម​ចៅ​កំព្រា​៤​នាក់ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ហ្មត់

6 ឆ្នាំ មុន

ខេត្តកំពត ៖ លំនៅ​ដ្ឋា​ន​២​ខ្នង​ប្រក់​ក្បឿង​ជញ្ជាំង​ក្ដារ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ហ្មត់​កាលពី​វេ​ល​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ តុលា នៅ​ភូមិ​ដើម​ពោធិ ឃុំ​អង្គរ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។អ៊ុំ​ស្រី…

ខេត្តកំពត ៖ លំនៅ​ដ្ឋា​ន​២​ខ្នង​ប្រក់​ក្បឿង​ជញ្ជាំង​ក្ដារ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ហ្មត់​កាលពី​វេ​ល​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ តុលា នៅ​ភូមិ​ដើម​ពោធិ ឃុំ​អង្គរ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។អ៊ុំ​ស្រី ម៉ែ​ន ស៊ុន អាយុ​៦០​ឆ្នាំ ជា​ស្ត្រី​ម៉េ​ម៉ា​យ​ដែល​ជា​ម្ចាស់ផ្ទះ​បាន​និយាយ​ប្រាប់​ទាំង​ក្ដុកក្ដួល​ក្នុង​អារម្មណ៍​ថា​គាត់​ជា​ស្ត្រី​ម៉េ​ម៉ា​យ​ទេ​ចិញ្ចឹម​ចៅ​កំព្រា​៤​នាក់ តែ​នៅ​ពេល​កើតហេតុ​គាត់​បាន​ទៅ​លេង​ផ្ទះ​ក្មួយ ស្រាប់តែ​អ្នក​ភូមិ​បានរ​ត់ទៅ​ប្រាប់​ថា ភ្លើង​ឆេះ​ផ្ទះ​ទើប​រត់​មក​ដល់​ឆេះ​ពេញ​អំណាច​អស់​ទៅ​ហើយ សូ​ម្បី​តែ​ខោអាវ​មួយ​កំ​ប្លេ​ក៍​យក​មិន​បាន​ផង​។

ពេល​ដែល​កំពុង​ឆេះ​នោះ​អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ជួយ​ពន្លត់ភ្លើង​ដែ​តែ​ពន្លត់​មិន​ឈ្នះ​ដោយសា​តែ​ក្បឿង​បាន​ផ្ទុះ​ខ្លាំង​ពេក​។ លោក ច្រឹង យ៉ុ​ង នាយ​រង​នគរបាល​ប៉ុស្តិ៍​អង្គរ​សុ​ភី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពេល​កើតហេតុ​ឆេះ​ផ្ទះ​នេះ​គឺ​ជន​រង​គ្រោះ​មិន​នៅផ្ទះ​ទេ​ពេល​ដែល​ដឹង​គឺ​ភ្លើង​បាន​ឆេះ​ពេញ​អំណាច​ទៅ​ហើយ​។

លោក ច្រឹង យ៉ុ​ង និយាយ​ថា ជន​រង​គ្រោះជា​ស្ត្រី​ម៉េ​ម៉ា​យ​មិន​បាន​យក​អ្វី​ចេញ​បាន​ទេ​គឺ​ឆេះ​ហ្មត់​ទាំងអស់​។ លោក ច្រឹង យ៉ុ​ង និយាយ​ប្រាប់​បន្ត​ថា អគ្គិភ័យ​ឆេះ​ផ្ទះ​ស្ត្រី​ម៉េ​ម៉ា​យ​នេះ​គឺ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ