ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្ត

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ បានបញ្ជូនជនសង្ស័យចំនួន២នាក់ និងវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ បានបញ្ជូនជនសង្ស័យចំនួន២នាក់ និងវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធត្ថខេត្តបន្ទាយមានជ័យ ទទួលបន្ទុកបទល្មើសគ្រឿងញៀនបានឲ្យដឹងថា៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១០ និង១៥នាទីព្រឹក តាមបទបញ្ជារបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ​និងដឹកនាំសម្របសម្រួលដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ  លោកបានដឹកនាំកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត សហការណ៍ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវចូលវត្តភ្នំជញ្ជាំង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនចំនួន២នាក់។

ជនសង្ស័យម្នាក់ឈ្មោះ អ៊ុក លីហ៊ាង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងិរីសោភ័ណ និងម្នាក់ទៀតឈ្មោះ សារ កំរី ហៅរុយ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជាមួយនឹងការបង្រ្កាបជនសង្ស័យទាំង២នាក់ នេះ សមត្ថកិច្ចកងរាជអាវុធហត្ថ ឆែកឆេរ និងដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន អាយម្សៅពណ៌សថ្លា ចំនួន៦ថង់តូច(ទម្ងន់៧,៣១ក្រាម),ម៉ូតូចំនួន២គ្រឿង

១/-គ្រឿងម៉ាកស៊ុយហ្សុយគីនិក ពណ៌ស-ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខប.មានជ័យ 1D.3747​ ២/-ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ប.មានជ័យ,1Q.9566​ ,ទូរស័ព្ទដៃ២គ្រឿង,ខ្សែដៃលោហៈធាតុពណ៌លឿង១ខ្សែ,ខ្សែកលោហធាតុពណ៌លឿង១ខ្សែ បន្តោងឡតស្រោបលោហៈធាតុពណ៌លឿង,ចិញ្ចៀនលោហៈធាតុពណ៌លឿង២វង់ ដាំត្បូងពណ៌ស,នាឡិកាដៃ១ខ្សែ,កាំបិតសាម៉ូរៃចំនួន១ និងប្រាក់ខ្មែរ៩.០០០រៀល។ លោកមេបញ្ជាការរងបានបញ្ជាក់ថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាព ពីសកម្ម​ភាពរបស់ពួកគេគឺពិតជាលក់ចែកចាយគ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តរួចរាល់ហើយ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ