ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង ស្វាគមន៍​ក្រុម​ជំនាញ​រុករក​អដ្ឋិធាតុ​វៀតណាម

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បាត់ដំបង បាន​ទទួល​ស្វាគមន៍ គណៈកម្មការ​ស្នងការ​នយោបាយ ក្រុម​ជំនាញ​រុករក​អដ្ឋិធាតុ នៃ​រដ្ឋាភិបាល​វៀតណាម​បាន​ជួប​សំណេះសំណាល​ក្នុង​ទីបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បាត់ដំបង បាន​ទទួល​ស្វាគមន៍ គណៈកម្មការ​ស្នងការ​នយោបាយ ក្រុម​ជំនាញ​រុករក​អដ្ឋិធាតុ នៃ​រដ្ឋាភិបាល​វៀតណាម​បាន​ជួប​សំណេះសំណាល​ក្នុង​ទីបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បាត់ដំបង វេលា​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ដែល​ភាគី​វៀតណាម​មាន​លោក វ៉ ង្វៀ​ន​ជៀន អនុប្រធាន​ស្នងការ​នយោបាយ​យោធភូមិ​ភាគ​ទី​៧​វៀតណាម ជា​ប្រធាន​គណៈប្រតិភូ​ចំនួន​៥​នាក់ អម​ដោយ​មេបញ្ជាការ​រង​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បាត់ដំបង​ចំនួន​១២​នាក់​បាន​ចូលរួម​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បាត់ដំបង​បាន​រំលឹក​ពាក្យស្លោក​ប្រធាន ហូ ជី​មិ​ញ ថា (​ជួយ​មិត្ត គឺជា​ការ​ជួយ​ខ្លួនឯង​) និង​មាន​មតិ​ស្វាគមន៍​ហើយ​បាន​បញ្ជាក់​ថា​សភាពការណ៍​សន្តិសុខ ទាំង​ក្នុងស្រុក និង​តាម​បណ្តា​ព្រំដែន​មាន​ភាពល្អ​ប្រសើរ ហើយ​បាន​រំលឹក​ចលនា​តស៊ូ រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​២​ធ្នូ ដែល​មាន​តែ​កងទ័ព​ប្រជាជន​វៀតណាម​ទេ បាន​ចេញ​មុខ​មក​តស៊ូ​រំដោះប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​លុះត្រា​ទទួល​បាន​ជ័យ​ជំនះ ថ្ងៃ​៧​មក​រា ឆ្នាំ​១៩៧៩​ឲ្យ​រួច​ចាក​ផុត​ពី​បន​ប្រល័យពូជសាសន៍​ជាតិ​ឯង​។ ហើយ​បាន​បន្ត​ជួយ​ឧបត្ថម្ភ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​នូវ​អាគារ​ស្នាក់​នៅ ជួយ​ផ្តល់​សម្ភារ​ប្រើប្រាស់​ក្នុង​អង្គភាព​តាម​បច្ចេកវិទ្យា​ទំនើប​សរុប​ជា​ទឹកប្រាក់​ប្រមាណ​១៤​ម៉ឺន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ដោយ​យោង​តាម​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក ឃ្នួ​ច បាន​បន្ត​ទៀត​ថា ក្នុង​នាម​កងទ័ព​កម្ពុជា​និង​វៀតណាម​កន្លង​មក​តែងតែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​មិត្តភាព​សាមគ្គីភាព​ដូច​បង​ដូច​ប្អូន ហើយ​ចំពោះ​ការ​រួមចំណែក​ជួយ​រុករក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ដែល​បាន​ស្លាប់​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​មាន​សង្គ្រាម​នោះ​សម្រាប់​ខេត្តបាត់ដំបង​បាន​សហការ​ជិត​ស្និទ្ធ​ជាមួយ​ក្រុមការងារ K70,K71 ចំនួន​១១ ដំណាក់កាល ដោយ​ចាប់ផ្តើម​អនុវត្តន៍​ពី​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០០៣ យើង​រួម​គ្នា​រុករក​ឃើញ​ចំនួន​១៩៥​អដ្ឋិធាតុ ព្រមទាំង​ធ្វើ​ពិធី​ផ្ទេរ​ប្រគល់​ទទួល​ធ្វើ​មាតុភូមិនិវត្តន៍​យ៉ាង​សមរម្យ​។ លោក​ឧត្តមសេនីយ៍ត្រី​បាន​បន្ត​ទៀត​ថា អ្វី​ៗ​យើង​ជួប​ការ​លំបាក​នោះ​មក​ពី​លក្ខណៈ​ភូមិសាស្ត្រ​មានការ​ប្រែប្រួល តែ​យើង​កំពុង​តែ​រួម​សហការ​រួម​គ្នា​ជាមួយ​វៀតណាម​រុករក​ជា​បន្ត​ទៅ​ទៀត នៅ​ចំណុច​សេសសល់​ខ្លះ​ៗ​ដូច​ជា ក្នុងស្រុក​គាស់​ក្រឡ ស្រុក​រុក្ខ​គី​រី ស្រុក​មោងឫស្សី ស្រុក​បាណ​ន់ ស្រុក​ប​វេ​ល ស្រុក​សំឡូត និង​ស្រុក​សំពៅ​លូន​ជា​បន្ត​ទៅ​ទៀត​។

បន្ទាប់​មក​លោក វ៉ ង្វៀ​ន​ជៀន អនុប្រធាន​ស្នងការ​នយោបាយ​យោធភូមិ​ភាគ​ទី​៧​ប្រទេស​វៀតណាម​បាន​ថ្លែង​ថា ដោយ​អនុវត្តន៍​តាម​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​ក្នុង​ការ​រួម​សហ​ការណ៍​រុករក​អដ្ឋិធាតុ​វៀតណាម​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា​កន្លង​មកនេះ​គឺ​មាន​កិច្ចសហការ​បាន​ល្អ សំខាន់​អាជ្ញាធរ​ខេត្តបាត់ដំបង និង​ប្រជាជន​ជួយ​សម្រួល​ទើប​យើង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ហើយ​សុំ​សំណូមពរ​ជា​បន្ត​សុំ​ប្រញាប់​ចុះ​រុករក​ឲ្យ​បាន​ឆាប់​ព្រោះតែ​ការ​ប្រែប្រួល​លក្ខណៈ​ភូមិសាស្ត្រ​នៅ​ក្នុង​តំបន់​នេះ​កំពុង​តែ​មានការ​អភិវឌ្ឍ​ណ៍​ខ្លាំង​គ្រប់​ទីកន្លែង អាច​បាត់បង់​កន្លែង​ខ្លះ​ដែល​យើង​មិន​ទាន់​បាន​ទៅ​ដល់​។ ភាគី​វៀតណាម​ក៏​សូម​ថ្លែងអំណរគុណ​ទាំង​កងទ័ព និង​ប្រជាជន​ទាំងអស់​ដែល​បាន​ជួយ​រួម​សហការ​ក្នុង​កិច្ចការ​នេះ ហើយ​ជំនួស​មុខ​ឲ្យ​គណៈកម្មការ​រាជរដ្ឋាភិបាល​វៀតណាម​បាន​ប្រគល់​សិទ្ធិ​ឲ្យ​យោធភូមិ​ភាគ​ទី​៧​បន្ត​រួម​សហ​ការណ៍​រុករក​អដ្ឋិធាតុ​ជា​បន្ត​ទៅ​ទៀត​។ ដោយ​ក្នុង​ឆ្នាំ​២០១៧​នេះ​រាល់​ការ​ចំណាយ បន្ត​រួម​សហ​ការណ៍​បន្ត​គឺ​ខាង​យោធភូមិ​ភាគ​ទី​៧​វៀតណាម​ជា​អ្នក​ចំណាយ ក្នុង​នោះ​ភាគី​វៀតណាម​បាន​ប្រគល់​ថវិកា​ជួយ​ក្រុមការងារ​របស់​គណៈកម្មការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បាត់ដំបង​ចំនួន​១​ម៉ឺន​ដុល្លារ សម្រាប់​បន្ត​ការ​រុករក​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ