ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ថ្ងៃ​លង់ទឹក​ស្លា.ប់​២​នាក់ នៅ​ស្រុក​ផ្សេង​គ្នា

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក​អនុសេនីយ៍ឯក តាន់ ឆេ​ង​នឿ​ន អធិការរង​នគរបាល​ស្រុក​ស្ទោង បាន​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែតុលា​នេះ​ថា…

ខេត្តកំពង់ធំ ៖ លោក​អនុសេនីយ៍ឯក តាន់ ឆេ​ង​នឿ​ន អធិការរង​នគរបាល​ស្រុក​ស្ទោង បាន​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែតុលា​នេះ​ថា មាន​ករណី​លង់ទឹក​ស្លាប់​២​នាក់​តែ​កន្លែង​ផ្សេង​គ្នា ដែល​ករណី​ទី​១.​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​វាលស្រែ​ក្នុង​ភូមិប​វែង ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

បើ​យោង​តាម​ការ​បញ្ជាក់​របស់​សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ យ៉ាវ យា​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ បាន​យក​សន្ទូច​ទៅ​ចង​ដើម្បី​រក​ត្រី ស្រាប់តែ​បាត់​មិនឃើញ​ត្រលប់​មក​ផ្ទះ​វិញ​ដូច​សព្វដង​។ លុះ​ព្រឹក​ឡើង​នាំ​គ្នា​ដើរ​រក​ក៏​ប្រទះ​ឃើញ​សាកសព​នៅ​អែប​នឹង​ភ្លឺស្រែ ចំណែក​សន្ទូច​នៅ​មិន​ទាន់​បាន​ចង​នៅឡើយ ក៏​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មិនឃើញ​មាន​របួស ឬ​ក៏​ស្លាកស្នាម​អ្វី​នៅ​លើ​ដងខ្លួន​នោះ​ទេ ទើប​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ទៅ​ចង​សន្ទូច ហើយ​ក៏​ខ្យល់គរ​ដួល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ង​ល់​ស្លាប់ បន្ទាប់​ពី​ពិនិត្យ​រួច​ក៏​ប្រគល់​សព​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​។

រីឯ​ករណី​ទី​២.​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែតុលា នៅ​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ជន​រង​គ្រោះ​ឈ្មោះ សេន ឡាយ ភេទ​ប្រុស​អាយុ​៧​ឆ្នាំ បាន​លង់ទឹក​ស្លាប់​នៅ​ពេល​ដែល​ដើរ​មិន​ប្រយ័ត្ន​ដួល​ធ្លាក់​ចូល​ទឹក​ឈ្លក់​ស្លាប់ ខណៈ​ទៅ​តាម​ឪពុក​ច្រូតស្មៅ​។ បន្ទាប់​ពី​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​រួច​សមត្ថ​ក​ច្ច ក៏​ប្រគល់​ឲ្យ​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដំណឹង​នេះ​ក៏​ជា​ការ​អំពាវនាវ​ដល់​ឪពុក​ម្តាយ និង​អាណាព្យាបាល​ទាំងអស់​សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​សុវត្ថិភាព​កូនចៅ​របស់​ខ្លួន ពីព្រោះ​រដូវ​នេះ​ជា​រដូវវស្សា​ទឹក​ឡើង​ខ្លាំង​និង​មាន​ជម្រៅ​ជ្រៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ