ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ពីក្រោយ​ហើយ​កិន​ក្បាល ខ្ទេច​មួក​សុវត្ថិភាព​ទៀត​តែ​មិន​ស្លា.ប់

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ចាត់​ទុក​ថា​គឺជា​សំណាង​១​ក្នុង​១​ម៉ឺន​គ្រោះថ្នាក់ ដែល​បុរស​ម្នាក់​ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​លើ​ដងផ្លូវ ត្រូវ​រថយន្ត​បែន​ដឹក​ដី​ខ្នាត​យក្ស បុក​ពីក្រោយ​បណ្តាល​ឲ្យ​ដួល ហើយ​កិន​ត្រូវ​ក្បាល​បណ្តាល​ឲ្យ​បែក​ខ្ទេច​មួក​សុវត្ថិភាព ប៉ុន្តែ​មិន​ត្រូវ​ក្បាល​ជន​រង​គ្រោះ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល…

ខេត្តព្រៃវែង ៖ ចាត់​ទុក​ថា​គឺជា​សំណាង​១​ក្នុង​១​ម៉ឺន​គ្រោះថ្នាក់ ដែល​បុរស​ម្នាក់​ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​លើ​ដងផ្លូវ ត្រូវ​រថយន្ត​បែន​ដឹក​ដី​ខ្នាត​យក្ស បុក​ពីក្រោយ​បណ្តាល​ឲ្យ​ដួល ហើយ​កិន​ត្រូវ​ក្បាល​បណ្តាល​ឲ្យ​បែក​ខ្ទេច​មួក​សុវត្ថិភាព ប៉ុន្តែ​មិន​ត្រូវ​ក្បាល​ជន​រង​គ្រោះ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២១​តុលា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ឡេ​ង សឿង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្នោត​ច្រុះ ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​រង​របួស​បាក់ដៃ​ទាំង​សងខាង តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ​។

ទាក់ទិន​នឹង​ហេតុការណ៍​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវ​បាន​សាក្សី​នៅ​កន្លែង​កើតហេតុ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង​1J-6902 បើកបរ​មក​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​បាន​បន្ថយល្បឿន ព្រោះ​វាក់​នឹង​រថយន្ត​កុងតឺន័រ​ដែល​នៅ​ខាង​មុខ​។ ភ្លាម​នោះ​ក៏​ត្រូវ​បាន​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ព​0354 ភព​3 បើក​មក​ពីក្រោយ​បុក​កៀរ​ម៉ូតូ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ដួល ហើយ​រថយន្ត​បាន​កិន​ពីលើ​ចំ​ក្បាល​ជន​រង​គ្រោះ ដែល​មាន​ពាក់មួក​សុវត្ថិភាព​ផង បណ្តាល​ឲ្យ​បែក​មួក​សុវត្ថិភាព​ខ្ទេច ប៉ុន្តែ​សំណាងល្អ​ជន​រង​គ្រោះ​មិន​បាន​ដាក់​ខ្សែក្រវាត់​មួក​សុវត្ថិភាព​នៅ​ក្រោម​ចង្កា ទើប​បណ្តាល​ឲ្យ​ក្បាល​របូត​ចេញពី​មួក រួច​ផុត​ពី​សេចក្តីស្លាប់​។

ប៉ុន្តែ​ដៃ​ទាំង​សងខាង​របស់​ជន​រង​គ្រោះ បាន​បោក​នឹង​ថ្នល់​ហើយ​ត្រូវ​ម៉ូតូ​សង្កត់​យ៉ាង​ខ្លាំង​ទៀត បណ្តាល​ឲ្យ​បាក់ដៃ​ទាំង​សងខាង​តែ​ម្តង​។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​កើតហេតុ​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ វ៉ា​ន់ ឆៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង មិន​បាន​រត់គេច​ខ្លួន​ទៅ​ណា​ទេ ដោយ​បាន​នៅ​ជួយ​មើល​ជន​រង​គ្រោះ និង​អះអាង​ថា​ធានា​សងការ​ខូចខាត និង​ព្យាបាល​ជំងឺ​ជូន​ជន​រង​គ្រោះ​ទាំងស្រុង​។ ចំណែក​ជន​រង​គ្រោះ​ភ្លាម​ៗ​ក្រោយ​កើតហេតុ ត្រូវ​បាន​គេ​នាំ​យក​មក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង រីឯ​ម៉ូតូ និង​រថយន្ត​បង្ក​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ