ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​៤​នាក់ ទៅ​កាន់​តុលាការ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២២ តុលា ២០១៧​នេះ កម្លាំង​សម​ត្ថិ​ក​ច្ច​ជំនាញ​ការិយាល័យ​គ្រឿងញៀន​ស្នងការដ្ឋាន​ខេត្ត​បន្ទាប់​ពី​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម​ពី​ជនសង្ស័យ​ចំនួន​៤​នាក់…

ខេត្តកំពត ៖ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២២ តុលា ២០១៧​នេះ កម្លាំង​សម​ត្ថិ​ក​ច្ច​ជំនាញ​ការិយាល័យ​គ្រឿងញៀន​ស្នងការដ្ឋាន​ខេត្ត​បន្ទាប់​ពី​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម​ពី​ជនសង្ស័យ​ចំនួន​៤​នាក់ រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ថ្លា​ក្រាម​ចំនួន​២​កញ្ចប់ ក្នុង​នោះ​ធំ​១ តូច​១​កញ្ចប់ ដែល​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចុះ​បង្ក្រាប​ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​២១ តុលា ២០១៧ នៅ​ភូមិ​ព្រឹ​ច ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្តកំពត។

ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយឯក គង់ សុ​ខន នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នោះ ជនសង្ស័យ​ទាំង​៤​នាក់​ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់​ស្ថិត​ក្នុង​អ​និ​តិ​ជន​ផង​ដែរ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ លោក​វរសេនីយឯក គង់ សុ​ខន នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ត្រូវ​បញ្ជូន​ទៅ​តុ លា​ការ​នា​រសៀល​ថ្ងៃអាទិត្យ​នេះ​មាន​៖

ទី​១-​ឈ្មោះ ក​យ ភ​ត្រា អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​កណ្តោល ស្រុក​កំពត ខេត្តកំពត​។ ទី​២-​ឈ្មោះ សោម វ​ណ្ណា ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត​។ ទី​៣-​ឈ្មោះ ឃ​ន ឡោះ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​បឹង ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្តកំពត​។ ទី​៤-​ឈ្មោះ ឃ​ន ថុ​ង ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បឹង ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្តកំពត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ