ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង់​រំលោ.ភ​យក​ដី​ព្រែក​យក​ទៅ មាន​ប្រាក់​ទិញ​យក្ស​ប្រើ

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល សកម្មភាព​ដឹក​ដីខ្សាច់​ចាក់​លុប​ព្រែក​សាធារណៈ​បុក​គ្រឹះ​សាងសង់​សំណង់​​រឹង​អត់​ច្បាប់​ចំនួន​2​កន្លែង ជាប់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​1 ក្នុងភូមិ​កោះ​ចិន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ នៅ​តែ​បន្តដំណើរ​ការ​បាន​ដោយ​រលូន​គ្មាន​រំខាន​ដល់​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ឡើយ​។…

ខេត្តកណ្តាល សកម្មភាព​ដឹក​ដីខ្សាច់​ចាក់​លុប​ព្រែក​សាធារណៈ​បុក​គ្រឹះ​សាងសង់​សំណង់​​រឹង​អត់​ច្បាប់​ចំនួន​2​កន្លែង ជាប់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​1 ក្នុងភូមិ​កោះ​ចិន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ នៅ​តែ​បន្តដំណើរ​ការ​បាន​ដោយ​រលូន​គ្មាន​រំខាន​ដល់​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ឡើយ​។

គួរ​បញ្ជាក់​ថា ព្រែក​បង្កង គឺជា​ព្រែក​សាធារណៈ​កើត​មាន​តាំងពី​ដូនតា​ដែល​មាន​ជម្រៅ​ជ្រៅ និង​ទទឹង​ប្រហែល​40​ម៉ែត្រ​។ ព្រែក​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ជា​ប្រយោជន៍​​​ដល់​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​មាត់​ព្រែក ក្នុង​ឃុំ​គគីរ និង​ឃុំ​ដីឥដ្ឋ ប្រើ​ប្រាស់​ទឹក​ដូច​ជា មុជ ដាំ​ស្លរ ស្រោច​ស្រប​ផលដំណាំ​ផ្សេង ជា​ពិសេស​សម្រាប់​រំដោះ​ជំនន់​​ទឹក​ភ្លៀ​វនា​រដូវវស្សា​ចេញ​ទៅ​ដៃទន្លេ​មេគង្គ ដើម្បី​បញ្ជៀ​ស​នូវ​ផល​ប៉ះពាល់ និង​ការ​រស់នៅ​របស់​បងប្អូន​ក្នុង​ឃុំ​ទាំង​2​ខាងលើ​។ ​ស្រាប់តែ​មាន​បុគ្គល​2​នាក់ 1-​ឈ្មោះ រ៉ា​ជា អាជីវករ​លក់​គ្រឿងអគ្គិសនី​នៅ​ផ្សារ​គគីរ បាន​ធ្វើ​សកម្មភាព​បុក​គ្រឹះ​សាងសង់​សំណង់​រឹង​ផ្ទះ​2​ល្វែង​អត់​ច្បាប់​រំលោភ លើ​ដី​ចំណី​ព្រែក​សាធារណៈ​រយៈពេល​ជាង​1​ឆ្នាំ ឥឡូវ​មក​ដល់​ពេល​សាងសង់​បាន​សម្រេច​ចូល​ប្រហែល​70%​ភាគរយ​ហើយ​។ និង​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​រស់នៅ​ឯ​រាជធានី​ភ្នំពេញ ក៏​បាន​និង​កំពុង​មក​ជួល​ឡាន​ដឹក​ដីខ្សាច់​ចាក់​លុប​បិទ​ប្រព័ន្ធ​រំដោះ​ទឹក​ជិត​ហើយ ក៏​ចាប់ផ្តើម​ដំណើរការ​បុក​គ្រឹះ​សាងសង់​សំណង់​អត់​ច្បាប់​ដែរ​។ មិនតែប៉ុណ្ណោះ​កន្លែង​នេះ​ថែម​ទាំង​ធ្វើការ​ដឹក​ជញ្ជូន​ខ្សាច់​តាម​រថយន្ត​តូច​-​ធំ​ជា​ច្រើន​គ្រឿង បណ្តាល​ឲ្យ​ជ្រុះ​ដីខ្សាច់​រប៉ាត់រប៉ាយ​ពេញ​លើ​ដងផ្លូវ​ថ្នល់ជាតិ​លេខ​1 ត្រង់​ចំណុច​មុខ​កន្លែង​ចូល​ចាក់​ខាងលើ​វត្ត​ស្លា​កែ​ត​បន្តិច គឺ​ថ្នល់ជាតិ​ក្លាយទៅជា​ដីខ្សាច់​តែ​ម្តង ។

ពាក់ព័ន្ធ​បញ្ហា​នេះ ខាង​មន្ត្រី​ជំនាញ​សូ​រិ​យា​ដី​ស្រុក​-​ខេត្ត​ក៏​ធ្លាប់​បាន​អះអាង​ប្រាប់​ថា ការ​សាងសង់​សំណង់​នេះ គ្មាន​អ្នក​ណា​ហ៊ាន​ចេញ​ច្បាប់​សាងសង់​ឲ្យ​ទេ ព្រោះ​ដី​គ្មាន​ប័ណ្ណ តែ​ធ្វើ​ម៉េច​ខាង​ជំនាញ​គ្មាន​កម្លាំង​គ្រប់គ្រាន់​ចុះ​ទៅ​ហាមឃាត់​គេ បាន​ត្រឹមតែ​ធ្វើ​របាយ​ការណ៍​បញ្ជូន​ទៅ​ឲ្យ​រដ្ឋបាល​ខេត្ត ដើម្បី​រក​វិធាន​ការណ៍​បន្ត​។ ចំណែក​លោក​អ៊ូ ឈាង អ​ភ​បាល​ស្រុក ក៏​ធ្លាប់​បាន​ប្រាប់​ដែរ​ថា លោក​ទទួលស្គាល់​ថា ការ​សាងសង់​នេះ​ពិតជា​ប៉ះពាល់​ដី​ព្រែក​សាធារណៈ និង​អត់​ច្បាប់​មែន ប៉ុន្តែ​ជាមួយ​ពលរដ្ឋ​យើង​ចេះ​តែ​បិទ​ភ្នែក បិទ​ច្រមុះ ខ្លះ​ឲ្យ​គាត់​ទៅ​ហើយ បើ​អ្នក​ព័ត៌មាន​ចង់​ដឹង​ពី​ច្បាប់ទម្លាប់​ច្បាស់​ទៅ​សួរ​មន្ត្រី​សូ​រិ​យា​ដី​ចុះ​។

ទោះ​យ៉ាងណា​ករណី​នេះ បន្ទាប់​ពី​សារព័ត៌មាន​ចេញផ្សាយ​ជា​ច្រើន​លេខ​រួច​មក គេ​តែងតែ​សង្កេត​ឃើញ​វត្តមាន​អស់លោក​មន្ត្រី​មិនដឹង​ជា​ស្ថាប័ន​ណាខ្លះ​ទេ ជិះ​សុទ្ធតែ​រថយន្ត​ទំនើប​ៗ​ចុះ​ទៅ​ជួប​ម្ចាស់​សំណង់​អត់​ច្បាប់​ទាំងនោះ​ស្ងាត់​ៗ រួច​ក៏​ត្រឡប់​មក​វិញ រីឯ​ដំណើរការ​សាងសង់​នៅ​តែ​បន្ត​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ