ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ភេរវកម្មទៀត​ហើយ ​ស្លា.ប់​ជាច្រើន​នាក់

6 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ការ​វាយប្រហារ​អត្តឃាត​ថ្មី​មួយ​នៅ​ក្រុង​កា​ប៊ុល​ដែល​បណ្តាល​​ឱ្យ​ស្លាប់​ទាហាន​ថ្មី​អា​ហ្វ​ហ្គា​នី​ស្ថាន​១៥​នាក់ កាលពី​ថ្ងៃ​ទី​២១ តុលា ជា​ការ​វាយប្រហារ​លើក​ទី​២ រយៈពេល​២៤​ម៉ោង​ក្រោយ​ការ​វាយប្រហារ​ប្រឆាំង​ព្រះ​វិហារ​ស៊ី​អុ​ី​ត​មួយ​ញ៉ាំង​ឱ្យ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជាង​២០០​នាក់ ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នានា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់ពី​ថ្ងៃ​ទី​១៧ តុលា មក…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ការ​វាយប្រហារ​អត្តឃាត​ថ្មី​មួយ​នៅ​ក្រុង​កា​ប៊ុល​ដែល​បណ្តាល​​ឱ្យ​ស្លាប់​ទាហាន​ថ្មី​អា​ហ្វ​ហ្គា​នី​ស្ថាន​១៥​នាក់ កាលពី​ថ្ងៃ​ទី​២១ តុលា ជា​ការ​វាយប្រហារ​លើក​ទី​២ រយៈពេល​២៤​ម៉ោង​ក្រោយ​ការ​វាយប្រហារ​ប្រឆាំង​ព្រះ​វិហារ​ស៊ី​អុ​ី​ត​មួយ​ញ៉ាំង​ឱ្យ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជាង​២០០​នាក់ ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នានា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់ពី​ថ្ងៃ​ទី​១៧ តុលា មក ។

សរុប​មានការ​វាយប្រហារ​៧​លើក​រយៈពេល​តែ​៥​ថ្ងៃ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​នោះ​ការ​វាយប្រហារ​៥​លើក​សំដៅលើ​កងកម្លាំង​សន្តិសុខ​គឺ​កងទ័ព និង​ប៉ូលិស ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ឧត្តមសេនីយ៍ DAVLAT WAZIRI និយាយ​ថា ទាហាន​ថ្មី​១៥​នាក់​នៃ​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ត្រូវ​សម្លាប់​កាលពី​ថ្ងៃ​ទី​២១ តុលា ដោយ​ជន​អត្តឃាត​ម្នាក់​ដែល​ដើរមក​រក​រថយន្ត​បឺស​ធុន​តូច ដែល​ពួក​គេ​ជិះ​ចេញពី​សាលា​យោធា​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ ។ ក្រៅពី​អ្នក​ស្លាប់​ទាហាន​ថ្មី​៤​នាក់​ទៀត​រង​របួស ។

ពួក​តា​លី​បង់​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ ក្នុង​សារ​មួយ​ផ្ញើ​ដល់​សារព័ត៌មាន ។ វា​ជា​ការ​វាយប្រហារ​ថ្មី​នៅ​រដ្ឋធានីកា​ប៊ុល បន្ទាប់​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វាយប្រហារ​ព្រះ​វិហារ​ស៊ី​អីុ​ត​មួយ​នៅ​ភាគ​ខាងលិច​ក្រុង បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥៦​នាក់ និង​របួស​៥៥​នាក់ កាលពី​យប់​ថ្ងៃ​ទី​២០ តុលា ក្នុង​ចំណោម​ពួក​ស៊ី​អុ​ី​ត​ដែល​មក​សូត្រធម៌​ក្នុង​ព្រះ​វិហារ​នេះ ។

ក្រៅពី​ការ​វាយប្រហារ​ប្រឆាំង​ព្រះ​វិហារ IMAM ZAMAN ការ​វាយប្រហារ​ភាគច្រើន​ប្រកាស​ទ​ទួ​ួ​ល​ខុស​ត្រូវ​ដោយ​ពួក​តា​លី​បង់​ដោយ​ពួក​នេះ​បាន​បង្កើន​ប្រតិបត្តិការ​របស់​ពួក​គេ​នា​ស​ប្តា​ហ៍​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ