ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ទៅ​ណា ! បានជាដល់ថ្នាក់ហោះរំលងផ្លូវទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​បា​ឡែ​ន​មួយ​គ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​បើក​លឿន​ដូច​ហោះ​បត់​មិន​ទាន់​ជ្រុល​ក៏​ចង្កូត​ទៅ​បុក​ឃឿ​ន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ពីរ​កង់​ហោះ​រំលង​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ព្យាយាម​បើក​រត់​បាន​ប្រហែល​៥០០​ម៉ែត្រ​ត្រូវ​បាន​សមត្ថកិច្ច​ដេញចាប់​បាន ។ ហេតុការណ៍​គ្រោះថ្នាក់​ចរច​រា​ណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​រំលង​អ​ធ្រា​ត្យ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១១៩​ហៅ​ផ្លូវ​ហាន់​ណូ​យ​កែង​ផ្លូវ​SOS ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​បា​ឡែ​ន​មួយ​គ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​បើក​លឿន​ដូច​ហោះ​បត់​មិន​ទាន់​ជ្រុល​ក៏​ចង្កូត​ទៅ​បុក​ឃឿ​ន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ពីរ​កង់​ហោះ​រំលង​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ព្យាយាម​បើក​រត់​បាន​ប្រហែល​៥០០​ម៉ែត្រ​ត្រូវ​បាន​សមត្ថកិច្ច​ដេញចាប់​បាន ។ ហេតុការណ៍​គ្រោះថ្នាក់​ចរច​រា​ណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​រំលង​អ​ធ្រា​ត្យ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១១៩​ហៅ​ផ្លូវ​ហាន់​ណូ​យ​កែង​ផ្លូវ​SOS ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

 រថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AL-៨១៤៣ រង​ការ​ខូចខាត​បែក​កាង​ខាង​មុខ​អ្នកបើកបរ​មានឈ្មោះ ផ្លេក សំណាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រង​របួសស្រាល មាន​ទីលំនៅ​ភូមិ​តា​ផេ​ក សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​បើក​តាម​ផ្លូវ​SOS​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​សំដៅ​ទៅ​ផ្លូវ​លេខ​១១៩​ហៅ​ផ្លូវ​ហាន់​ណូ​យ​គោលបំណង​បត់​ស្តាំ តែ​ដោយសារ​បើក​លឿន​ពេក​បត់​មិន​ទាន់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់​ចំនួន​ពីរ​កង់​រថ​យន្ត​បង្ក​ហោះ​រំលង​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​តែ​សំណាង​មិន​បណ្តាល​ឲ្យ​ប៉ះ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​​ដងផ្លូវ​ផ្សេង​ទៀត ។ បន្ទាប់​មក​អ្នកបើកបរ​បាន​បើក​ត្រឡប់​មក​តាម​ផ្លូវ​SOS​វិញ​ព្យាយាម​បើក​រត់​គេច​បាន​ប្រហែល​៥០០​ម៉ែត្រ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដេញចាប់​បាន​ទាំង​រថយន្ត​បង្ក និង​អ្នកបើក​បរ​​យក​ទៅ​រក្សារ​ទុក​នៅ​ចរាចរណ៍​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​រង​ចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ