ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចបញ្ឆោត​ខ្លា​ចេញពីទ្រុង ! ប៉ូលិស​ធ្វើ​ជា​រក​ទិញ​ថ្នាំ ក្របួច​បាន​ទាំង​កូនចៅ​និង​មេ​ធំ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ជា​មុខសញ្ញា​មេ​ចែកចាយ​ថ្នាំ​ញៀន​ដ៏​ធំ​ម្នាក់​ព្រមទាំង​អ្នក​ចែកចាយ​ម្នាក់​ទៀត​ត្រូវ​បាន​កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ( ម៉ា​ទឹកកក ) ចំនួន​២៦​កញ្ចប់ ។ តាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា…

ខេត្តព្រៃវែង ៖ បុរស​ជា​មុខសញ្ញា​មេ​ចែកចាយ​ថ្នាំ​ញៀន​ដ៏​ធំ​ម្នាក់​ព្រមទាំង​អ្នក​ចែកចាយ​ម្នាក់​ទៀត​ត្រូវ​បាន​កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ( ម៉ា​ទឹកកក ) ចំនួន​២៦​កញ្ចប់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ដោយ​ប្រើប្រាស់​នូវ​វិធានការ​ញុះញង់ ដោយ​ពី​ដំបូង​កំលាំង​សមត្ថកិច្ច​បាន​ប្រើ​ធ្នាក់​ធ្វើ​ជា​រក​ទិញ​ថ្នាំ​ហើយ​ក៏​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​អ្នក​ចែកចាយ​ថ្នាំ​ញៀន​បាន​ម្នាក់​ជាមួយនឹង​ថ្នាំ​ញៀន​ម៉ា​ទឹកកក​១​កញ្ចប់ នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ទំនប់​ក្រ​វ៉ា​ត់​ផ្សារ​អ្នក​លឿង ស្ថិត​ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៌ ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន​បាន ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ដែល​ខ្លួន​យក​មក​លក់​នេះ​គឺ​យក​បាន​ពី​មេ​ធំ​ឈ្មោះ ចាន់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង និង​មានមុខរ​បរជា​សន្តិសុខ​យាម​នៅ​ស្នាក់​ការ​ក្រុមហ៊ុនអគ្គីសនី​អ្នក​លឿង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​គល់​ស្ពាន​ស្ទឹង​ស្លូត ក្នុង​ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ។ ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​នេះ​ទើប​សមត្ថកិច្ច​បន្ត​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចាន់ ពិសិដ្ឋ បាន​នៅ​ស្នាក់​ការ​ក្រុមហ៊ុនអគ្គីសនី​អ្នក​លឿង និង​បាន​ឆែកឆេរ​ក្នុង​បន្ទប់​របស់​គេ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២៥​កញ្ចប់​ទៀត នៅ​វេលា​ម៉ោង​២​នឹង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ហើយ​ក៏​នាំ​ខ្លួន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​ទៅ​តាម​នីតិវិធី​តែ​ម្តង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ