ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Update ៖ រក​ឃើញ​ហើយ​យុវជន​ដែល​លោត​ពីលើ​ស្ពាន​ហើយ​បាត់​ខ្លួន​នោះ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សាកសព​ជន​រង​គ្រោះ​ដែល​ក្រុម​ក្មេង​ទំនើង​ដេញ​កាប់​លើ​ស្ពាន​ព្រែក​កំពង់បាយ​បាន​រក​ឃើញ​ហើយ​នៅ​វេលា​ម៉ោង​៤​នឹង​១០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាងក្រោម​ស្ពាន​កន្លែង​លោត​តែ​ម្តង បន្ទាប់​ពី​កំលាំង​សមត្ថកិច្ច​សហការ​ជាមួយ​ក្រុម​គ្រួសារ​ជួល​ទូក​ស្វែងរក​សាកសព​មាន​ហូរ​ឈាម​តាម​ច្រមុះ​យ៉ាង​ខ្លាំង និង​មាន​ស្នាម​មុត​នឹង​វត្ថុ​រឹង​នៅ​លើ​ផ្ទៃមុខ ។…

ខេត្តកំពត ៖ សាកសព​ជន​រង​គ្រោះ​ដែល​ក្រុម​ក្មេង​ទំនើង​ដេញ​កាប់​លើ​ស្ពាន​ព្រែក​កំពង់បាយ​បាន​រក​ឃើញ​ហើយ​នៅ​វេលា​ម៉ោង​៤​នឹង​១០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាងក្រោម​ស្ពាន​កន្លែង​លោត​តែ​ម្តង បន្ទាប់​ពី​កំលាំង​សមត្ថកិច្ច​សហការ​ជាមួយ​ក្រុម​គ្រួសារ​ជួល​ទូក​ស្វែងរក​សាកសព​មាន​ហូរ​ឈាម​តាម​ច្រមុះ​យ៉ាង​ខ្លាំង និង​មាន​ស្នាម​មុត​នឹង​វត្ថុ​រឹង​នៅ​លើ​ផ្ទៃមុខ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​លើ​ស្ពានថ្ម​ព្រែ​កក​ពង់​បាយ ស្ថិត​នៅ​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម​បាន​បើក​ឆាក​ប្រ​យុ​ទ្ឋ​គ្នា​យ៉ាង​សាហាវ​នៅ​លើ​ស្ពាន​ព្រែក​កំពង់បាយ ហៅ​ស្ពានថ្ម​ថ្មី បណ្តាល​ឲ្យ​ភាគី​ម្ខាង​ដែល​មាន​គ្នា​បី​នាក់​ដែល​កំពុង​ឈរ​ចាំ​មិត្ត​នៅ​លើ​ស្ពាន​បាន​លោតទឹក​ពីលើ​ស្ពាន​ទាំង​បី​នាក់​ដើម្បី​គេចខ្លួន​ឲ្យ​ផុត​ពីមុខ​ដាវ​សា​ម៉ូ​រ៉ៃ​ពី​ភាគី​ដែល​ដេញ​កាប់ ប៉ុន្តែ​ការ​លោតទឹក​នេះ​បាន​ហែល​រួច​លើ​ច្រាំង​បាន​ពីរ​នាក់ រីឯ​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ នេះ ៕

អត្ថបទពាក់ព័ន្ធ ៖ ស្រែកហៅ​ផង ដើរ​រក​ផង ឃើញ​ម្នាក់​ហែល​ទឹក​ម្នាក់​ឱប​សសរស្ពាន ​តែ​បាត់​ម្នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ